សភាពាណិជ្ជកម្មកម្ពុជា ចេញញត្ដិប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្ដគម្រោងព្រែកជីក ហ្វូណនតេជោ

សង្គម​ និង​សេដ្ឋកិច្ច

សភាពាណិជ្ជកម្មកម្ពុជា ប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្ដគម្រោងព្រែកជីក ហ្វូណនតេជោដែលជាព្រែកជីកប្រវត្តិសាស្រ្តលើកទី១ នៅកម្ពុជា ក្រោមគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ហើយបច្ចុប្បន្ន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលកំពុងបន្តជំរុញយ៉ាងក្លៀវក្លា និងមោះមុតអនុវត្តអោយបានសម្រេចបាននាពេលខាងមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាងនាមប្រធានសភាពាណិជ្ជកម្មរាជធានី-ខេត្តទាំងអស់ ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងសមាជិក សមាជិកា នៃសភាពាណិជ្ជកម្មកម្ពុជា សូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ព្រមទាំងមានក្តីមោទៈយ៉ាងក្រៃ លែង ចំពោះការអនុវត្ត គម្រោងព្រែកជីកហ្វូណនតេជោ ដែលជាព្រែកជីកប្រវត្តិសាស្ត្រលើកទី១ នៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជា ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្ន សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងបន្តជំរុញយ៉ាងក្លៀវក្លា និង មោះមុតអនុវត្តឱ្យបានសម្រេចបាននាពេលខាងមុខ។

ក្នុងនាមជាវិស័យឯកជន បានយល់ឃើញថា គម្រោងព្រែកជីកហ្វូណនតេជោ ពិតជាមានសារៈសំខាន់ ដែលមិនកាត់ថ្លៃបាន ដែលមានវិសាលភាពធំធេង និងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសជាតិរបស់ យើង ជាពិសេសក្នុងវិស័យដឹកជញ្ជូន ដូចជាកាត់បន្ថយពេលវេលានិងតម្លៃដឹកជញ្ជូននាពេលបច្ចុប្បន្ន ក៏ដូចជា បង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលភស្តុភារកម្ម ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍ កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ និងជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤របស់ប្រទេស កម្ពុជា និងការវិនិយោគផ្សេងៗ ដែលនឹងជំរុញឱ្យសេដ្ឋកិច្ចមានការរីកចម្រើន សម្រាប់ជាប្រយោជន៍ដល់ប្រជា ពលរដ្ឋរាប់លាននាក់។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយ ក្នុងលោក សូមជួយប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងក្រុមគ្រួសារ ជាទីស្រលាញ់ សូមបានសមប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕