លោក ហ៊ុន ម៉ានី៖ រយៈពេល ២៥ ឆ្នាំ ដែលក្លាយជាសមាជិកអាស៊ាន កម្ពុជាបានបង្កើតសមិទ្ធផលជាច្រើន

សង្គម​ និង​សេដ្ឋកិច្ច

លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ បានលើកឡើងថា រយៈពេល ២៥ ឆ្នាំ នៃដំណើររួមគ្នា ក្នុងសហគមន៍ជោគវាសនាតែមួយ អាស៊ាន និងកម្ពុជាបានបង្កើតសមិទ្ធផលជាច្រើនសម្រាប់ប្រជាជាតិយើងទាំងអស់គ្នា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលើកឡើងរបស់លោក ហ៊ុន ម៉ានី គឺដើម្បីអបអរសារទរនៃខួបលើកទី២៥ ដែលព្រះរាជាណាចក្រកម្ពុជាបានក្លាយជាសមាជិកទី១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ អាស៊ាន(ASEAN) ដោយគិតឆាប់ពីថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ រហូតមកដល់ពេលបច្ចុប្បន្ន។

លោក ហ៊ុន ម៉ានី បានលើកឡើងថា៖«ព្រះរាជាណាចក្រកម្ពុជាបានក្លាយជាសមាជិកទី១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ អាស៊ាន(ASEAN)។ ការចូលជាសមាជិកអាស៊ានរបស់កម្ពុជា បានធ្វើឱ្យសមាគមប្រជាជាតិមួយនេះ ក្លាយជាអង្គការតំបន់ដែលប្រមូលផ្តុំប្រទេសទាំងអស់នៃតំបន់អាស៊ីអាគ្នេយ៍។ រយៈពេល ២៥ ឆ្នាំ នៃដំណើររួមគ្នា ក្នុងសហគមន៍ជោគវាសនាតែមួយ អាស៊ាន និងកម្ពុជាបានបង្កើតសមិទ្ធផលជាច្រើនសម្រាប់ប្រជាជាតិយើងទាំងអស់គ្នា»។

លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងទៀតថា ព្រះរាជាណាចក្រកម្ពុជាតែងតែចូលរួមជាអ្នកគាំទ្រយ៉ាងសកម្ម ក្នុងដំណើរការកសាងសហគមន៍អាស៊ាន សម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសេដ្ឋកិច្ច នយោបាយ សន្តិសុខ និងសង្គម-វប្បធម៌ ស្របតាមស្មារតីជឿជាក់ សាមគ្គីភាព រួបរួមគ្នាក្នុងការកសាងសហគមន៍អាស៊ានមួយ ប្រកបដោយ សន្តិភាព វឌ្ឍនភាព វិបុលភាព និង បរិយាប័ន្ន៕