ក្រុមហ៊ុន Huawei មានគម្រោងបើករោងចក្រផលិតបន្ទះឈីបនៅស៊ាងហៃដើម្បីប្រឆាំងនឹងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក

Uncategorized សង្គម​ និង​សេដ្ឋកិច្ច អន្តរជាតិ

សារព័ត៌មាន The Financial Times បានឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យា Huawei គ្រោងនឹងសាងសង់រោងចក្រផលិតបន្ទះឈីបមួយនៅទីក្រុងស៊ាងហៃ ដោយមិនប្រើបច្ចេកវិទ្យារបស់អាមេរិក។ ក្រុមហ៊ុនបច្ចេកវិទ្យាធំបំផុតរបស់ចិនមួយនេះ កំពុងស្វែងរកយុទ្ធសាស្ត្រថ្មី ដើម្បីជំនះរាល់ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកដែលកាន់តែតឹងរឹងឡើង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាសែតនេះបានបន្តថា រោងចក្រនោះត្រូវគេរំពឹងថា នឹងចាប់ផ្តើមធ្វើការផលិតបន្ទះឈីបគុណភាពល្មមៗប្រភេទ 45nm។ ក្រុមហ៊ុន Huawei មានបំណងផលិតបន្ទះឈីប ២៨ អ៊ីញសម្រាប់ឧបករណ៍អ៊ិនធឺរណែតនៅចុងឆ្នាំក្រោយនិងផលិតបន្ទះឈីប ២០ អ៊ីញសម្រាប់ឧបករណ៍ទូរគមនាគមន៍ ៥G នៅចុងឆ្នាំ ២០២២ ។ សម្រាប់ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនផលិតឧបករណ៍ទូរគមនាគមន៍ធំជាងគេលើពិភពលោក មិនមានបទពិសោធន៍ក្នុងការផលិតបន្ទះឈីបនោះទេ។ យោងតាមរបាយការណ៍បានឱ្យដឹងថា រោងចក្រនេះនឹងគ្រប់គ្រងដោយមជ្ឈមណ្ឌលសៀងហៃ IC R&D

ប្រទេសចិនបានដាក់ចេញផែនការឆ្ពោះទៅរកការគ្រប់គ្រងខាងសេដ្ឋកិច្ចកាន់តែខ្លាំងឡើង នៅក្នុងរយៈពេល ៥ ឆ្នាំទៀត ហើយបានប្តេជ្ញាថា ខ្លួននឹងបង្កើតបច្ចេកវិទ្យាផ្ទាល់ខ្លួន ដោយមិនអាចពឹងផ្អែកលើការទិញពីប្រទេសទាំងស្រុងទេ។ វិស័យសំខាន់មួយគឺ ឧបករណ៍អេឡិចត្រូនិក ដែលប្រទេសចិនដើរតាមពីក្រោយ សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងតៃវ៉ាន់។ គោលបំណងរបស់ទីក្រុងប៉េកាំងគឺដើម្បីបង្កើនចំណែកនៃឈីបដែលផលិតដោយជនជាតិចិនពី ២៥ ភាគរយដល់ ៧០ ភាគរយក្នុងរយៈពេល ៥ ឆ្នាំ។

ក្រុមហ៊ុន Huawei បានលេចចេញនូវផែនការមួយនៅក្នុងទំនាក់ទំនងកាន់តែយ៉ាប់យ៉ឺនរវាងចិននិងអាមេរិក ដោយរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចោទប្រកាន់ថា ឧបករណ៍របស់ខ្លួនអាចត្រូវបានប្រើប្រាស់ដោយទីក្រុងប៉េកាំង សម្រាប់ធ្វើចារកម្ម ជាការអះអាងដែលក្រុមហ៊ុន បានបដិសេធម្តងហើយម្តងទៀត។

ប៉ុន្តែខណៈពេលដែលការវិនិយោគ អាចជួយក្រុមហ៊ុន Huawei នាពេលអនាគតបាន ក្រុមអ្នកវិភាគថា ពួកគេបានធ្វើតិចតួចណាស់ដើម្បីដោះស្រាយបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់ ដែលកំពុងធ្វើឱ្យប៉ះពាល់ដល់អាជីវកម្មស្មាតហ្វូន ដែលកំពុងរីកចម្រើន ហើយអាចគំរាមកំហែងដល់ប្រតិបត្តិការឧបករណ៍បណ្តាញស្នូលរបស់ខ្លួន។ ភាគច្រើននៃអាជីវកម្មដែលក្រុមហ៊ុន Huawei បានគាំទ្រគឺស្ថិតនៅក្នុងដំណាក់កាលដំបូងនៃការអភិវឌ្ឍន៍របស់ពួកគេ។