ស្ដេចអង់គ្លេសចាប់ផ្ដើមបំពេញការងារវិញ ក្រោយព្យាបាលជំងឺជិត ៣ខែ

អន្តរជាតិ

ព្រះមហាក្សត្រ King Charles បានចាប់ផ្ដើមបំពេញការងាររបស់ទ្រង់វិញ ដោយគ្រោងបំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលព្យាបាលជំងឺមហារីក ក៏ដូចជាចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋ បន្ទាប់ពីទ្រង់បានសំងំព្យាបាលជំងឹ ដែលត្រូវបានរកឃើញកាលពីខែកុម្ភៈ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយគ្នាវិមាន Buckingham Palace ក៏បានប្រកាសដែរថា ក្រុមគ្រូពេទ្យក៏នៅតែព្យាយាមតានដាន​ស្ថានភាពជំងឺ របស់ស្ដេចអង់គ្លេស ដោយសារទ្រង់ត្រូវបានពិនិត្យឃើញថា មានការវិវត្តជំងឺមហារីក ដែលកំពុងស្ថិតក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ ពីក្រុមគ្រូពេទ្យ។

យ៉ាងណា បន្ទាប់ពីសំងំថែរក្សាសុខភាពរយៈពេលជិត ៣ខែ ព្រះមហាក្សត្រ King Charles ក៏បានប្រាប់ទៅកាន់មន្ត្រីក្នុងជួររដ្ឋាភិបាលថា ទ្រង់មានសុខភាពល្អមាំទាំវិញ និងអាចធ្វើការងារនៅតាមទីសាធារណៈមួយចំនួនបានហើយ។

បន្ថែមពីនោះ ទ្រង់ និងព្រះមហេសីម្ចាស់ក្សត្រី Queen Camilla ក៏កំពុងត្រៀមបើកទ្វាររាជវាំង ទទួលព្រះចៅអធិរាជជប៉ុន Naruhito និងព្រះនាង Masako ក្នុងព្រះរាជដំណើរទស្សនកិច្ចផ្លូវការ នាចុងខែមិថុនាខាងមុខផងដែរ៕