នាយកប្រតិបត្តិក្រុមហ៊ុនរថយន្ត Tesla លោក Elon Musk បាននិយាយថា ក្រុមហ៊ុននឹងចាយលុយវិនិយោគប្រមាណ ១០ពាន់លានដុល្លារ នៅក្នុងឆ្នាំនេះ ដើម្បីអភិវឌ្ឍន៍បច្ចេកវិទ្យាបញ្ហាសិប្បនិមិត្ត ឬហៅថា AI ដែលជាកម្មវិធីស្នូលនៃបច្ចេកវិទ្យាបើកបរដោយខ្លួនឯង។
យោងតាមការបង្ហោះសារដោយមហាសេដ្ឋី Elon Musk លើបណ្ដាញសង្គម Twitter បានឲ្យដឹងថា Tesla នឹងចាយលុយ ១០ពាន់លានដុល្លារនៅក្នុងឆ្នាំនេះ ក្នុងការបង្ហាត់បង្រៀន និងអភិវឌ្ឍន៍ AI ដែលនឹងផ្ដោតសំខាន់លើការបំពាក់វា ជាមួយរថយន្ត។
មហាសេដ្ឋីអាមេរិករូបនេះថែមទាំងអះអាងទៀតថា គ្មានក្រុមហ៊ុនណាមួយលើលោកនេះ ដែលនឹងហ៊ានចំណាយលុយច្រើនថ្នាក់ហ្នឹង ដើម្បីអភិវឌ្ឍន៍ AI ឡើយ ពោលគឺលោកចង់បានន័យថា គ្មានក្រុមហ៊ុនណាដែលអាចប្រកួតប្រជែងជាមួយ Tesla បានឡើយ។
សូមជម្រាបដែរថា ការប្រកាសរបស់មេធំ Tesla គឺកើតឡើងបន្ទាប់ពីក្រុមហ៊ុន ប្រកាសពីប្រាក់ចំណូលត្រីមាសទីមួយ ប្រចាំឆ្នាំ២០២៤ មានការធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ៤ឆ្នាំ ស្របពេលក្រុមហ៊ុនក៏សម្រេចចិត្តកាត់បន្ថយបុគ្គលិកប្រមាណ ១០% ផងដែរ៕