អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ផ្ញើសារអបអរសាទរ អ្នកឧកញ៉ា ម៉ៅ ចំណាន ជាប់ជាប្រធានសមាគមសិល្បករខ្មែរ អាណត្ដិទី៦

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន ឡេង ណាវ៉ាត្រា គ្រុប បានផ្ញើសារចូលរួមអបអរសាទរ លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន ដែលសិល្បករ-សិល្បការិនីខ្មែរជាច្រើននាក់ ជឿទុកចិត្ដនិងបោះឆ្នោតជូនក្នុងសំឡេងគាំទ្រ ៥២៧សំឡេង ស្មើនឹង ៩៣% ជាប់ជាប្រធាន សមាគម សិល្បករខ្មែរ អាណត្ដិទី៦ (២០២៤-២០២៩) នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ភាពជាអ្នកដឹកនាំរបស់លោកជំទាវអ្នកឧកញ៉ា ទាំងក្នុងវិស័យជំនួញ និងសិល្បៈ នឹងមានសារៈសំខាន់ ក្នុងការជួយលើក ស្ទួយសហគមន៍សិល្បៈខ្មែរឱ្យកាន់តែរីកចម្រើន និងលើកកម្ពស់វប្បធម៌ខ្មែរ។ ជាមួយនឹងការបន្តដឹកនាំរបស់លោកជំទាវ យើងទាំងអស់គ្នារំពឹងថា នឹងមានការរីកចម្រើន និងការច្នៃប្រតិដ្ឋបន្ថែមទៀតនៅក្នុងវិស័យសិល្បៈខ្មែរ។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំបាទសូមចូលរួមអបអរសាទរ និងសូមជូនពរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន សូមប្រកបដោយសិរីមង្គល វិបុលសុខ និងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕