បុរសខ្លាំងរដ្ឋចិន គ្រោងបំពេញទស្សនកិច្ចទៅកាន់តំបន់អឺរ៉ុបជាលើកដំបូង ក្នុងរយៈពេល ៥ឆ្នាំ

អន្តរជាតិ

ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នឹងចាប់ផ្ដើមដំណើរទស្សនកិច្ចទៅកាន់តំបន់អឺរ៉ុបនាសប្ដាហ៍​ក្រោយ ខណៈវាគឺជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ទីនោះ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ស៊ី នឹងធ្វើដំណើរទៅកាន់ប្រទេសបារាំង សែប៊ី និងប្រទេសហុងគ្រី ចំពេលដែលសហភាពអឺរ៉ុប កំពុងគម្រាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើការនាំចូលរថយន្តអគ្គិសនីចិន។

ជាមួយគ្នា អ្នកនាំពាក្យក្រសួងការបរទសចិនក៏បានបង្ហើបដែរថា ដំណើរទស្សនកិច្ចរបស់មេដឹកនាំកំពូលចិន គឺមានបំណងរឹតបន្តឹងចំណងមិត្តភាពរវាងចិន និងសហភាពអឺរ៉ុបឲ្យមានស្ថិរភាពជាងមុន។

គួររំលឹកបន្តិចថា បុរសខ្លាំងរដ្ឋចិន លោក ស៊ី ជិនពីង នឹងបំពេញទស្សនកិច្ចនៅតំបន់អឺរ៉ុបនាសប្ដាហ៍ក្រោយ ដោយចាប់ផ្ដើមពីថ្ងៃទី០៥ រហូតដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤៕