UN៖តំបន់ហ្គាហ្សាត្រូវការជំនួយក្រោយសង្គ្រាមធំបំផុត តាំងពីជំនាន់សង្គ្រាមលោកលើកទី២

អន្តរជាតិ

កាលពីថ្ងៃទី០២ ខែឧសភា អង្គការសហប្រជាជាតិ បាននិយាយថា ជំនួយកសាងហេដ្ឋារចនាសម្ព័ន្ធ ក្រោយចប់សង្គ្រាមនៅតំបន់ហ្គាហ្សា គឺទាមទារឲ្យសមាគមន៍អន្តរជាតិខ្នះខ្នែងខ្លាំងបំផុត តាំងពីជំនាន់សង្គ្រាមលោកលើកទី២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា ថ្លៃចំណាយលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធឡើងវិញ នៅតំបន់ហ្គាហ្សា គឺអាចមានរហូតដល់ទៅ ៤០ពាន់លានដុល្លារឯណោះ។

សង្គ្រាមនៅតំបន់ហ្គាហ្សា គឺបានបង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ស្ទើរទាំងស្រុង និងបានសម្លាប់ជីវិតមនុស្សរាប់ម៉ឺននាក់ឯណោះ ខណៈបច្ចុប្បន្ននេះក៏នៅមានគ្រាប់បែកមិនទាន់ផ្ទុះ បង្កប់នៅក្រោមដីរាប់ពាន់គ្រាប់ថែមទៀត។

គួររំលឹកបន្តិចថា សង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមឧទ្ទាមហាម៉ាសនៅតំបន់ហ្គាហ្សា បានផ្ទុះកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ហើយបច្ចុប្បន្ននេះភាគីទាំងសងខាង កំពុងស្ថិតក្នុងការចរចាបញ្ចប់សង្គ្រាមដោយសន្តិភាព៕