ប្រតិភូសមាគមឧកញ៉ាកម្ពុជា នឹងចូលរួមអមដំណើរ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទាក់ទាញ និងជំរុញវិនិយោគនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ពីថ្ងៃទី៦-១០ ខែឧសភា ឆ្នាំ២០២៤

ជុំវិញ​ឧកញ៉ា


សេចក្តីប្រកាសព័ត៌មាន ស្តីពី ប្រតិភូសមាគមឧកញ៉ាកម្ពុជាចូលរួមអមដំណើរ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងបេសកកម្មទាក់ទាញ និងជំរុញវិនិយោគនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ពីថ្ងៃទី៦-១០ ខែឧសភា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមបញ្ជាក់ថា នៅក្នុងដំណើរបេសកកម្មនេះ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានចាត់តាំង អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា ធ្វើជាតំណាងប្រធាន និងដឹកនាំប្រតិភូសមាគមឧកញ៉ាកម្ពុជា ចំនួន ៥រូប ដើម្បីចូលរួមក្នុងកម្មវិធីសំខាន់ៗដូចជា វេទិកាជំរុញការវិនិយោគកម្ពុជា-ជប៉ុនក្រោមប្រធានបទ «សេដ្ឋកិច្ចឌីជីថល និងខ្សែច្រវាក់ផ្គត់ផ្គង់បៃតង»។

បន្ថែមពីនោះ ប្រតិភូសមាគមឧកញ៉ាកម្ពុជា ក៏នឹងចូលជួបសម្ដែងការគួរសម និងបំពេញទស្សនកិច្ចតាមក្រសួង និងស្ថាប័នរដ្ឋ/ឯកជន ក៏ដូចជាជំនួបពិភាក្សាការងារធុរកិច្ច និងផ្គូផ្គងដៃគូធុរកិច្ចជាមួយបណ្ដាក្រុមហ៊ុនធំៗរបស់ជប៉ុនមួយចំនួនទៀតផងដែរ៕