មកដឹងឧកញ៉ារូបណាខ្លះ បរិច្ចាគថវិកាជូនកាកបាទក្រហមកម្ពុជា ចាប់ពី ១៥ម៉ឺនដុល្លារឡើង នៅឆ្នាំ២០២៤

ជុំវិញ​ឧកញ៉ា

ក្នុងឱកាសដ៏វិសេសវិសាលនៃការប្រារព្ធខួបលើកទី ១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍច័ន្ទក្រហម នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ នេះ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ជាច្រើនរូប បាន​​ចូលរួមបរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​ ជូន​ដល់​កាកបាទក្រហមកម្ពុជា ដើម្បីជួយទ្រទ្រង់ចំពោះបុព្វហេតុ​កិច្ចការជំនួយ​មនុស្សធម៌។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងចំណោមការចូលរួម​បរិច្ចាគ​ជា​ច្រើននេះ​ ក្នុងនោះ​មាន​ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និង​ឧកញ៉ា មួយចំនួន​បាន​ចូលរួម​បរិច្ចាគ​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ ​​​ដែល​ថ្ងៃនេះ​ ឧកញ៉ាញូស៍ សូមបង្ហាញ​ជូន​ការ​បរិច្ចាគ​នូវ​ទឹកប្រាក់​ចាប់ពី​ ១៥ម៉ឺន​ដុល្លារ​ឡើង​ ដូចខាងក្រោម៖

១. អ្នកឧកញ៉ា គិត ម៉េង និងអ្នកឧកញ៉ា ម៉ៅ ចំណាន ៖ ៩៩៩,៩៩៩ ដុល្លារ

២. លោកអ្នកឧកញ៉ា ភាព ហៀក, លោកអ្នកឧកញ៉ា លាង ឃុន និងអ្នកឧកញ៉ា លាង ម៉េង៖ ៨៣០,០០០ ដុល្លារ

៣. អ្នកឧកញ៉ា ហុង ពីវ ៖ ៥០៩,៩៩៩ ដុល្លារ

៤. លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ៖ ៥០០,០០០ ដុល្លារ

៥. អ្នកឧកញ៉ា ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង ៖ ៣០០,០០០ ដុល្លារ

៦. លោកអ្នកឧកញ៉ា ពុង ឃាវសែ ៖ ២០០,០០០ ដុល្លារ

៧. អ្នកឧកញ៉ា សំ អាង និងអ្នកឧកញ៉ា ឈុន លាង ៖ ១៥០,០០០ ដុល្លារ

សូមជម្រាបថា ថវិកាដែលទទួលបានពីសប្បុរសជន កាកបាទក្រហមកម្ពុជានឹងប្រើប្រាស់​ក្នុងការ​ចូលរួមយ៉ាងសកម្មក្នុង​កិច្ចការមនុស្សធម៌ ដោយអនុវត្តកម្មវិធីនានា ដើម្បីបង្កើនភាពធន់​របស់​សហគមន៍ និងកាត់បន្ថយការលំបាក់របស់ប្រជា​ពលរដ្ឋ​ដែលងាយរងគ្រោះបំផុត រួមមានដូចជា៖ មនុស្សចាស់ជរា ជនពិការ អ្នកគ្មានផ្ទះសម្បែង ស្ត្រីមេម៉ាយ កុមារកំព្រា និងគ្រួសារដែលកំពុងស្ថិតក្នុងស្ថានការណ៍ដ៏លំបាកផ្សេងៗ។ ដោយ​ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ១៩៥៥ កាកបាទក្រហមកម្ពុជា ត្រូវបានទទួលស្គាល់ដោយគណៈកម្មាធិការ​អន្តរជាតិ​កាកបាទក្រហម (ICRC) នៅថ្ងៃទី ៧ ខែតុលា ឆ្នាំ១៩៦០ ហើយត្រូវបានបញ្ចូលជាសមាជិកសហព័ន្ធ​អន្តរជាតិ​នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍច័ន្ទ​ក្រហម៕