ក្រុមហ៊ុន Shell កំពុងចរចាលក់ស្ថានីយប្រេងនៅម៉ាឡេស៊ី ឲ្យក្រុមហ៊ុន Saudi Aramco

អន្តរជាតិ

ក្រុមហ៊ុនថាមពលខ្នាតយក្ស Shell គឺកំពុងស្ថិតនៅក្នុងការចរចា ដើម្បីលក់ស្ថានីយប្រេងនៅម៉ាឡេស៊ី ឲ្យក្រុមហ៊ុនប្រេង Saudi Aramco របស់ក្រុមហ៊ុនអារ៉ាប៊ីសាអូឌីត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា បច្ចុប្បន្នភាគីទាំងសងខាង គឺកំពុងស្ថិតនៅក្នុងការចរចាគ្នា ក៏ប៉ុន្តែតម្លៃនៃកិច្ចព្រមព្រៀងមួយនេះ អាចនឹងឈានដល់ចំនួន ១ពាន់លានដុល្លារឯណោះ បើសិនជាវាអាចសម្រេចទៅបាន។

គួររំលឹកបន្តិចថា ក្រុមហ៊ុន Shell គឺជាម្ចាស់ស្ថានីយប្រេងចំនួណ ៩៥០កន្លែងនៅប្រទេសម៉ាឡេស៊ី និងជាបណ្ដាញស្ថានីយប្រេងធំបំផុតទី២ នៅក្នុងប្រទេស បន្ទាប់ពីក្រុមហ៊ុន Petronas ដែលគ្រប់គ្រងដោយរដ្ឋាភិបាលម៉ាឡេស៊ីផ្ទាល់។

ជម្រាបបន្ថែមថា កិច្ចព្រមព្រៀងរវាងក្រុមហ៊ុន Shell និងក្រុមហ៊ុន Saudi Aramco មួយនេះ គឺបានជជែកគ្នាតាំងពីចុងឆ្នាំ២០២៣ ខណៈមានក្ដីរំពឹងទុកថា នឹងអាចសម្រេចជាផ្លូវការនាពេលដ៏ខ្លីខាងមុខ ស្របពេលបច្ចុប្បន្ន Saudi Aramco នៅមិនទាន់មានស្ថានីយប្រេងក្នុងប្រទេសម៉ាឡេស៊ីនោះទេ៕