ក្រុមហ៊ុនអាកាសចរណ៍អូស្រា្តលីធំមួយ ព្រមបង់លុយពិន័យជាង ៦០លានដុល្លារ ជុំវិញរឿងអាស្រូវលក់សំបុត្រក្លែងក្លាយ

អន្តរជាតិ

ក្រុមហ៊ុនអាកាសចរណ៍អូស្ត្រាលី Qantas បានយល់ព្រមបង់លុយផាកពិន័យចំនួន ៦៦លានដុល្លារ កាលពីថ្ងៃចន្ទ ទី៦ ខែឧសភាកន្លងទៅ​ ដើម្បីដោះស្រាយបញ្ចប់រឿងអាស្រូវពាក់ព័ន្ធជាមួយនឹងការលក់សំបុត្រជើងហោះហើរក្លែងក្លាយ ពោលគឺជាសំបុត្រជើងហោះហើរដែលត្រូវបានលុបចោលជាយូរមកហើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុនអាកាចរណ៍ Qantas បានសារភាពថាខ្លួន បានបោកប្រាស់អតិថិជន ជាមួយនឹងការផ្សព្វផ្សាយលក់សំបុត្រជើងហោះហើររាប់សិបពាន់ បើទោះបីជាជើងហោះហើរទាំងនោះ ត្រូវបានលុបចោលហើយក៏ដោយ។

ជុំវិញករណីនេះ ក្រុមហ៊ុន Qantas ក៏នឹងផ្តល់សំណងចំនួន ១៣ពាន់លានដុល្លារផ្សេងទៀត ដល់អ្នកដំណើរចំនួន ៨៦ ០០០ នាក់ ដែលរងផលប៉ះពាល់ដោយសារតែការលុបចោល និងការកំណត់កាលវិភាគហោះហើរឡើងវិញ ផងដែរ។

ទន្ទឹមនឹងនេះ លោកស្រី Gina Cass-Gottlieb ប្រធាន​គណៈកម្មការ​ប្រកួតប្រជែងដោយយុត្តិធម៌​របស់​អូស្ត្រាលីបាននិយាយថា ​ទង្វើ​របស់ក្រុមហ៊ុន Qantas គឺធ្ងន់ធ្ងរខ្លាំងណាស់ និងមិនបានទទួលយកបានឡើយ ព្រោះវាបានធ្វើឲ្យប៉ះពាល់ដល់អតិថិជនជាច្រើនដែលខកខានការធ្វើដំណើរវិស្សមកាល អាជីវកម្ម និងការធ្វើដំណើរធម្មតា ជាដើម៕