អ្នកឧកញ៉ា ជា ទ្រី និងលោកជំទាវ បរិច្ចាគថវិកាចំនួន២ម៉ឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជា

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ជា ទ្រី និងលោកជំទាវ បានបរិច្ចាគថវិកាចំនួន ២ម៉ឺនដុល្លារ ចូលរួមជាមួយកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួប១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជារៀងរាល់ឆ្នាំ អ្នកឧកញ៉ា ជា ទ្រី និងលោកជំទាវ ​​ ​​តែងតែចូលរួម​បរិច្ចាគទ្រព្យ​ធន​ផ្ទាល់​ខ្លួន​ជូន​ដល់​កាកបាទ​ក្រហម​កម្ពុជា និងចូលរួមឧបត្ថម្ភថវិកាជួយដល់យុទ្ធនាការផ្សេងៗ របស់ប្រមុខ​រាជរដ្ឋាភិបាល ព្រម​ទាំង​បានចូលរួមឧបត្ថម្ភ​ដល់​កម្មវិធី​សប្បុរសជាច្រើនទៀត។

សូមជម្រាបថា ខួប១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤ នឹង​ប្រារព្វឡើង​ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹង​អាកាស​ធាតុ»។ ថវិកា​ដែល​ទទួល​បាន​ពី​សប្បុរសជន សមាគមជាតិមួយនេះ​នឹង​​ប្រើប្រាស់​ដើម្បី​បន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហា​ប្រឈម​នានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និង​ងាយរងគ្រោះបំផុត តាម​គោលការណ៍​គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម៕