សមាគមឧកញ៉ាកម្ពុជា ចេញសេចក្តីថ្លែងការណ៍ចំពោះការផ្សាយរបស់វិទ្យុអាស៊ីសេរី ក្នុងចេតនាធ្វើឱ្យប៉ះពាល់កិត្តិយស លោកអ្នកឧកញ៉ា លី យ៉ុងផាត់

ជុំវិញ​ឧកញ៉ា

សមាជិក-សមាជិកានៃសមាគមឧកញ៉ាកម្ពុជា នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ បានចេញសេចក្តីថ្លែងការណ៍ ចំពោះការ​ចុះផ្សាយរបស់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ ជាភាសាខ្មែរនូវព័ត៌មាន “ក្រុមឃ្លាំមើល​ស្នើឱ្យរដ្ឋាភិបាល​ស៊ើបអង្កេត​សណ្ឋាគារ លី យ៉ុងផាត់ ដែលមានការសង្ស័យ​ថា​មាន​ការ​ជួញដូរ​មនុស្ស…”។ ការផ្សាយនេះ មានលក្ខណៈជាការមួលបង្កាច់ និង​មានចេតនាអាក្រក់​ធ្វើឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ា​កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការចុះផ្សាយនេះបានបញ្ជាក់ឱ្យឃើញថា វិទ្យុអាស៊ីសេរី គឺជាសារព័ត៌មានគ្មានវិជ្ជាជីវៈនិងមិនមានច្បាប់អនុញ្ញាត ជានិច្ច​កាលតែងតែប្រឌិតព័ត៌មានគ្រប់រូបភាព មានរបៀបវារៈនយោបាយ ចេតនាទុច្ចរិត និងមួលបង្កាច់ខុសពីការពិត ហើយជា​ទម្លាប់របស់អ្នកសារព័ត៌មានបម្រើការនៅវិទ្យុអាស៊ីសេរីនេះដែលតែងតែធ្វើកិច្ចការពុំមានវិជ្ជាជីវៈ អសីលធម៌ តាមខ្សែ​ញាក់របស់ជនបរទេសមួយក្តាប់តូច។

លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ជានិច្ចកាល​ប្រកាន់ខ្ជាប់​នូវការ​គោរពច្បាប់ សុច្ចរិតទៀងត្រង់ ប្រកបដោយគុណធម៌ ព្រហ្ម​វិហារធម៌ ធ្វើសកម្មភាព​ពាណិជ្ជកម្ម​ស្របច្បាប់ បរិច្ចាគ​ទ្រព្យសម្បត្តិ​ធនធានផ្ទាល់ខ្លួន​ដើម្បីជួយជាតិ និងសង្គម ចូលរួមជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​កសាងសមិទ្ធផលជាច្រើន ចូលរួមថវិកាជាមួយកាកបាទក្រហមកម្ពុជា និងធ្វើសកម្មភាព​ជា​ច្រើន​ទៀត ដែលមិនអាច​ពណ៌នា​អស់​បាន។

សូមអានខ្លឹមសារទាំងស្រុង​នៃ​សេចក្តីសេចក្តីថ្លែងការណ៍ខាងក្រោម៖