អ្នកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជីធីវីសុី គ្រុប និងជាអនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងភរិយា បានបរិច្ចាគថវិកាចំនួន ២០,០០០ដុល្លារអាមេរិក ជូនដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ។
ជាមួយគ្នានេះដែរ លោកឧកញ៉ា ហេង គីមស៊រ អគ្គនាយករង ក្រុមហ៊ុន ជីធីវីសុី គ្រុប ដែលត្រូវជាប្អូនថ្លៃរបស់អ្នកឧកញ៉ា ទៀ វិចិត្រ និងភរិយា ក៏បានចូលរួមបរិច្ចាគថវិកាចំនួន ៥,០០០ដុល្លារ ជូនដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ផងដែរ។
ពិធីប្រគល់ទទួលថវិកាខាងលើ ត្រូវបានធ្វើឡើងនៅរសៀល ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាព លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងជាប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ។ លោកអភិបាលខេត្ត បានថ្លែងអំណរអគុណចំពោះ អ្នកឧកញ៉ា ទៀ វិចិត្រ និងលោកឧកញ៉ា ហេង គីមស៊រ ព្រមទាំងក្រុមគ្រួសារ ដែលបានបរិច្ចាគថវិកាផ្ទាល់ខ្លួន ក្នុងឱកាសខួប ១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (ទិវា ៨ឧសភា) ឆ្នាំ២០២៤នេះ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគម៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»៕