អ្នកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ សម្ពោធជាផ្លូវការអគារការិយាល័យកណ្ដាលថ្មី ក្រោយចំណាយពេលសាងសង់រយៈពេល១ឆ្នាំ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ ប្រធានអគ្គនាយកក្រុមហ៊ុន អាយអិនជី ហូលឌីង (ING Holdings) និងលោកស្រី ហេង សុខា ព្រមទាំងកូនប្រុស និងថ្នាក់ដឹកនាំបុគ្គលិក បានរៀបចំពិធីសម្ពោធជាផ្លូវការ​អគារការិយាល័យ​កណ្ដាលថ្មីរបស់ខ្លួន រួមជាមួយក្រុមហ៊ុន ដូនពេញ ខេមបូឌា គ្រុប និងក្រុមហ៊ុន ដូនពេញ ដាតា សិនធើរ នាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន អាយអិនជី ហូលឌីង បានឱ្យដឹងថា ការសាងសង់​អគារការិយាល័យកណ្តាលថ្មីនេះ គឺដោយសារមានតម្រូវការ​នៃការពង្រីកអាជីវកម្ម ក៏ដូចជាការគិតគូរពីសុខភាពនិយោជិត បរិយាកាសនិងប្រសិទ្ធិភាពការងារ ទើប​ថ្នាក់ដឹកនាំក្រុមហ៊ុន​បានសម្រេចចិត្តប្ដូរការិយាល័យកណ្ដាលថ្មីមកទីតាំងនៅតាមបណ្តោយមហាវិថី អ្នកឧកញ៉ាមហាភក្តីសប្បុរសភោគាធិបតី ហ៊ុន នាង ស្ថិតក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណប អុឹង ស៊ីធី (ING CITY) ដែលជាតំបន់មានសក្ដានុពល ក្នុងការអភិវឌ្ឍន៍​ទាំងពេលបច្ចុប្បន្ន និងនាពេលអនាគត។

អគារការិយាល័យកណ្ដាលថ្មីនេះ ត្រូវបានចំណាយពេលពេញមួយឆ្នាំ សម្រាប់ការសាងសង់ចាប់ផ្ដើមនៅក្នុងខែមករា ឆ្នាំ២០២៣ និងបញ្ចប់នៅខែមករា ឆ្នាំ២០២៤ ដោយបានសាងសង់ឡើងលើផ្ទៃដីជាង១ហិកតា និងមានអគារ​ទំហំ ប្រមាណ ​២៨០០ម៉ែត្រការ៉េ ដោយបានគិតគូរពីបរិស្ថានជុំវិញ មានភាពទូលំទូលាយ អាចផ្ទុកនិយោជិត​បានប្រមាណ ២០០នាក់ ចំណតរថយន្ត៦០គ្រឿង និងចំណតម៉ូតូជាច្រើនគ្រឿង។

សូមជម្រាបថា ពិធីសម្ពោធអគារការិយាល័យកណ្ដាលថ្មីនេះ ក៏​មានការអញ្ជើញចូលរួមពី លោក អ៉ឹង ស៊ីវម៉េង កូនប្រុសច្បង និងជាអគ្គនាយក នៃក្រុមហ៊ុន ដូនពេញ (ខេមបូឌា) គ្រុប និងលោក អ៉ឹង ស៊ីវខូវ កូនប្រុសទី២ របស់អ្នកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ និងលោកស្រី ហេង សុខា ដែលជាអគ្គនាយក ក្រុមហ៊ុន អាយអិនជី ហូលឌីង ព្រមទាំងភ្ញៀវកិត្តិយស​ជា​ច្រើន​រូប​ទៀត​ផងដែរ៕