ក្រុមហ៊ុន Microsoft បានធ្វើការប្រកាសនាថ្ងៃទី០៩ ខែឧសភាថា មជ្ឈមណ្ឌលអភិវឌ្ឍន៍តំបន់អាហ្វ្រិក ហៅកាត់ ADC នៅប្រទេសនីហ្សេរីយ៉ា នឹងត្រូវបានបិទបញ្ចប់ទាំងស្រុង ដោយមិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់ឡើយ។
យោងតាមការចុះផ្សាយពីគេហទំព័រ Reuters បានបង្ហាញថា ការបិទមជ្ឈមណ្ឌលមួយនេះ នឹងធ្វើឲ្យមនុស្សរាប់រយនាក់បាត់បង់ការងារ ខណៈអ្នកតំណាងក្រុមហ៊ុន Microsoft អះអាងថា បើទោះជាក្រុមហ៊ុនបិទ ADC មែន តែនឹងនៅបន្តវិនិយោគនៅប្រទេសនីហ្សេរីយ៉ាដដែល។
មកទល់ពេលនេះ ក្រុមហ៊ុននៅមិនទាន់បញ្ជាក់ច្បាស់លាស់ពីមូលហេតុនៃការបិទមជ្ឈមណ្ឌល និងចំនួនបុគ្គលិកដែលអាចនឹងបាត់បង់ការងារ ពីការបិទទ្វារមជ្ឈមណ្ឌលនេះនៅឡើយទេ។
គួររំលឹកបន្តិចថា មជ្ឈមណ្ឌលអភិវឌ្ឍន៍តំបន់អាហ្វ្រិកនេះ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០២២ នៅតំបន់ Lagos ដែលជាទីក្រុងសំបូរប្រជាជនរស់នៅច្រើនបំផុតមួយ ក្នុងគោលបំណងជំរុញ និងបង្កើនការអភិវឌ្ឍន៍បច្ចេកវិទ្យា និងរកដំណោះស្រាយជូនដល់ក្រុមហ៊ុន៕