ក្រុមហ៊ុនរថយន្តខ្នាតយក្សបារាំងមួយ ប្រកាសបញ្ឈប់ការលក់ទាំងស្រុង នៅឥណ្ឌូណេស៊ី

អន្តរជាតិ

ក្រុមហ៊ុន PT Astra International ដែលជាតំណាងចែកចាយដ៏ធំបំផុតរបស់រថយន្ត Peugeot នៅក្នុងប្រទេសឥណ្ឌូណេស៊ី បានធ្វើការប្រកាសបញ្ឈប់ការលក់រថយន្ត Peugeot ទាំងស្រុង ដែលនេះមានន័យថាវត្តមានរបស់ក្រុមហ៊ុនម៉ាកយីហោបារាំង រយ:ពេល ៥២ឆ្នាំ នឹងត្រូវបញ្ចប់នៅក្នុងប្រទេសក្នុងតំបន់អាស៊ានមួយនេះ។ ​នេះបើតាមការចុះផ្សាយពីសារព័ត៌មានVNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រធានផ្នែកលក់រថយន្ត Peugeot របស់ក្រុមហ៊ុន Astra លោក Rokky Irvayandi បាននិយាយកាលពីថ្ងៃទី៨ ខែឧសភាកន្លងទៅថា ការសម្រេចចិត្តបញ្ឈប់ការលក់រថយន្តសម្រាប់ម៉ាកយីហោនេះ គឺត្រូវបានធ្វើឡើងដោយក្រុមហ៊ុនមេ។

គួរឲ្យដឹងថា ការលក់រថយន្ត Peugeot បានធ្លាក់ចុះ ៦៨% មកនៅត្រឹម ២៨ គ្រឿងប៉ុណ្ណោះ គិតក្នុងត្រីមាសទី១ ឆ្នាំ២០២៤ បន្ទាប់ពីមានការធ្លាក់ចុះ ៥៦% មកនៅត្រឹម ១៩៩ គ្រឿង នៅក្នុងឆ្នាំ២០២៣ ។

ជម្រាបជូនទៀតផងដែរថា ក្រុមហ៊ុន Peugeot បានដើរតាមម៉ាកយីហោរបស់ប្រទេសលោកខាងលិចមួយចំនួនផ្សេងទៀត ក្នុងការចាកចេញពីប្រទេសឥណ្ឌូណេស៊ី សម្រាប់រយ:ពេលមួយទសវត្សចុងក្រោយនេះ ដោយក្នុងនោះរួមទាំងក្រុមហ៊ុន Ford, GM Chevrolet និង Renault ផងដែរ ដោយសារតែពួកគេមិនអាចប្រកួតប្រជែងជាមួយក្រុមហ៊ុនរថយន្តរបស់ប្រទេសជប៉ុនបាន៕