កាណាដា ពិន័យក្រុមហ៊ុន Binance ជិត ៥លានដុល្លារ ជុំវិញករណីលាងលុយ

អន្តរជាតិ

ទីភ្នាក់ងារប្រឆាំងករណីលាងលុយកខ្វក់របស់កាណាដា បាននិយាយកាលពីថ្ងៃទី០៩ ខែឧសភាថា ក្រុមហ៊ុន Binance ត្រូវទទួលរងការពិន័យជាទឹកប្រាក់ប្រហែល ៤,៣៨លានដុល្លារ បន្ទាប់ពីរកឃើញថា បានល្មើសច្បាប់លាងលុយកខ្វក់ និងច្បាប់ហិរញ្ញប្បទានភេរវកម្ម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញទៀតថា ក្រុមហ៊ុន Binance ដែលបានបញ្ឈប់ប្រតិបត្តិការនៅប្រទេសកាណាដា កាលពីឆ្នាំមុន ក៏មិនបានរាយការណ៍ប្រាប់រដ្ឋាភិបាល ជុំវិញការទទួលសាច់ប្រាក់រាប់ម៉ឺនដុល្លារ ចន្លោះថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ ដែលធ្វើឲ្យមានការសង្ស័យថា Binance មានជាប់ពាក់ព័ន្ធ នឹងការផ្ដល់ហិរញ្ញប្បទាន ដល់ក្រុមភេរវករ។

គួររំលឹកបន្ថែមថា មួយរយៈចុងក្រោយនេះ ក្រុមហ៊ុន Binance គឺបានជួបទុក្ខធ្ងន់ខ្លាំងមែនទែន ពោលត្រូវបានផាកពិន័យនៅអាមេរិកគិតជាទឹកប្រាក់ ជាង ៤ពាន់លានដុល្លារ ស្របពេលស្ថាបនិកក្រុមហ៊ុន លោក Changpeng Zhao វិញ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ រយៈពេល ៤ខែ ក្រោយសារភាពកំហុស ទាក់ទងនឹងការលាងលុយកខ្វក់នៅអាមេរិក៕