BYD ពិចារណារសាងសង់រោងចក្រទី២ នៅតំបន់អឺរ៉ុបនាឆ្នាំក្រោយ

អន្តរជាតិ

ក្រុមហ៊ុនរថយន្តចិន BYD កំពុងពិចារណារលើការសាងសង់រោងចក្រដំឡើងរថយន្តទី២ នៅតំបន់អឺរ៉ុបក្នុងឆ្នាំ២០២៥។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងប្រាប់នៅក្នុងសន្និសីថសារព័ត៌មាន Future of the Car ប្រធានគ្រប់គ្រងជាន់ខ្ពស់របស់ BYD នៅតំបន់អឺរ៉ុប លោក Michael Shu បាននិយាយថា ក្រុមហ៊ុនមានបំណងចង់ក្លាយជាអ្នកឈានមុខគេ លើវិស័យរថយន្តអគ្គិសនីក្នុងតំបន់អឺរ៉ុប ត្រឹមឆ្នាំ២០៣០។

គួររំលឹកបន្តិចថា កាលពីខែធ្នូឆ្នាំមុន BYD បានប្រកាសពីដំណើរការសាងសង់រោងចក្រនៅតំបន់អឺរ៉ុប ដោយបានចុចយកប្រទេសហុងគ្រី និងបានក្លាយជារោងចក្រដំឡើងរថយន្តដំបូងគេ របស់ក្រុមហ៊ុនចិនមួយនេះប្រចាំតំបន់អឺរ៉ុប។

ជម្រាបបន្ថែមថា បច្ចុប្បន្ននេះ រថយន្ត BYD គឺទទួលបានការចាប់អារម្មណ៍ជាខ្លាំង សឹងតែគ្រប់ប្រទេសទូទាំងសកលលោក ដ្បិតវាមានតម្លៃធូរថ្លៃ តែបច្ចេកវិទ្យាវិញ គឺទំនើបមិនចាញ់គូប្រជែងដទៃនោះឡើយ៕