ក្រុមហ៊ុន Samsung កំពុងមានផែនការបន្ថែមការវិនិយោគប្រមាណ ១ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ដើម្បីបណ្ដាក់ទុនក្នុងប្រទេសវៀតណាម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNExpress។
ជាមួយគ្នា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ក៏បានសម្ដែងការសាទរ ចំពោះការខ្នះខ្នែងរបស់ក្រុមហ៊ុន Samsung ក្នុងការវិនិយោគនៅប្រទេសវៀតណាម និងបានចាត់ទុកវៀតណាម ជាមជ្ឈមណ្ឌលឧស្សាហកម្មដ៏ធំបំផុតមួយ។
គួររំលឹកបន្តិចថា ប្រធានផ្នែកហិរញ្ញវត្ថុប្រចាំក្រុមហ៊ុន Samsung Electronics លោក Park Hark-kyu បានអះអាងថា មកទល់ពេលនេះក្រុមហ៊ុន Samsung បានចាក់លុយប្រមាណ ២២,៤ពាន់លានដុល្លារ វិនិយោគនៅប្រទេសវៀតណាមរួចមកហើយ។
សូមជម្រាបដែរថា ក្រុមហ៊ុន Samsung ក៏មានក្ដីរំពឹងថា នឹងក្លាយជាសូចនាករសំខាន់មួយ ក្នុងការជួយដល់ការធ្វើពាណិជ្ជកម្មក្រៅប្រទេស និងកំណើនសេដ្ឋកិច្ចរបស់វៀតណាម៕