ក្រុមហ៊ុនមួយរបស់មហាដ្ឋី Elon Musk ទទួលបានអាជ្ញាប័ណ្ណបើកអាជីវកម្មនៅឥណ្ឌូណេស៊ី

អន្តរជាតិ

យោងតាមមន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន និងទំនាក់ទំនងឥណ្ឌូណេស៊ី បានអះអាងថាក្រុមហ៊ុនផ្កាយរណប Starlink របស់មហាសេដ្ឋី Elon Musk ទទួលបានអាជ្ញាប័ណ្ណអាជីវកម្ម ដើម្បីធ្វើប្រតិបត្តិការនៅក្នុងប្រទេសឥណ្ឌូណេស៊ី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Star។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរឲ្យដឹងថា ក្រុមហ៊ុនផ្កាយរណប Starlink មានសមត្ថភាពខ្ពស់ក្នុងការផ្តល់ប្រព័ន្ធអ៊ីនធើណិត ទៅកាន់ទីតាំងដាច់ស្រយាល ឬតំបន់ដែលមិនអាចភ្ចាប់ហេដ្ឋារចនាសម្ព័ន្ធទំនាក់ទំនងទៅដល់បាន។

បើតាមលោក លោក Usman Kansong មន្ត្រីជាន់ខ្ពស់នៅក្រសួងទំនាក់ទំនង និងព័ត៌មាន បានប្រាប់ទៅកាន់សារព័ត៌មាន AFPថាក្រុមហ៊ុន Starlink ឥឡូវនេះបានទទួលការយល់ព្រមឲ្យបើកដំណើរការ នៅក្នុងប្រទេសឥណ្ឌូនេស៊ីហើយ។

ទន្ទឹមនឹងនេះ លោក Usman បានបន្ថែមទៀតថា ឥឡូវនេះក្រុមហ៊ុន PT Starlink Service Indonesia មានសិទ្ធិក្នុងការធ្វើប្រតិបត្តិការ សម្រាប់ការផ្តល់សេវាទូរគមនាគមន៍ នៅទូទាំងប្រជុំកោះក្នុងប្រទេសឥណ្ឌូណេស៊ីទាំងមូល។

ជម្រាបជូនផងដែរថា សេវាកម្មដំបូងរបស់ក្រុមហ៊ុន Starlink នឹងត្រូវបានសាកល្បងនៅក្នុងខែនេះ ក្នុងរដ្ឋធានីថ្មី Nusantara នៅលើកោះ Borneo ហើយបន្ទាប់មកវានឹងត្រូវបានដាក់ឲ្យដំណើរការទូទាំងប្រទេស នៅពេលក្រោយទៀត៕