ព្រះមហាក្សត្រ ត្រាស់បង្គាប់បញ្ចប់គោរមងារ «អ្នកឧកញ៉ា» ពីអ្នកឧកញ៉ា ហ៊ី គឹមហុង

ជុំវិញ​ឧកញ៉ា

ព្រះករុណា ព្រះបាទ សម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បាន​ត្រាស់បង្គាប់​បញ្ចប់​គោរមងារ «អ្នកឧកញ៉ា» ពី​អ្នកឧកញ៉ា ហ៊ី គឹមហុង នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤។ នេះ​បើ​តាម​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៤២៤/៣៤១។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា ហ៊ី គឹមហុង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ពិភពដីមាស អ៊ិមវេសម៉ិន ឯ.ក (Piphup Deimeas Investment Co.,Ltd.) បាន​ជាប់ឈ្មោះជាជនត្រូវចោទនៅស្ថាប័នតុលាការសាលាដំបូង ក្រោមការចោទ​ប្រកាន់​ពីបទ ឆបោកមានស្ថានទម្ងន់ទោស។ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ អ្នកឧកញ៉ា និងអង្គរក្ស​ជាង ១០រូប ត្រូវ​បាន​សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ ចុះឡោមព័ទ្ធ និងឃាត់ខ្លួន នៅកន្លែងស្នាក់ការរបស់ខ្លួន​ស្ថិតក្នុង​ខណ្ឌព្រែកព្នៅ ដោយសមត្ថកិច្ចបញ្ជាក់ថា ពួកគេបានធ្វើសកម្មភាព រារាំង និងបង្ករសង្សាមកលើសមត្ថកិច្ច​ពេលកំពុងចុះអនុវត្តដីកា របស់ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

អ្នកឧកញ៉ា ហ៊ី គឹមហុង ទទួលបានគោរមងារ «អ្នកឧកញ៉ា» ពីព្រះមហាក្សត្រ កាល​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២។ ​អ្នកជំនួញអចលនទ្រព្យ ជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ពិភពដីមាស អ៉ិនវេសម៉ិន ឯ.ក រូបនេះ ទទួលបានគោរមងារ «ឧកញ៉ា» នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩៕