តើ សៀវភៅ The 16 Undeniable Laws of Communication លោកបណ្ឌិត John C Maxwell ប្រគល់ជូនអ្នកឧកញ៉ា លាង ម៉េង បង្កប់ខ្លឹមសារសំខាន់ៗអ្វីខ្លះ?

ជុំវិញ​ឧកញ៉ា

កាលពីពេលថ្មីៗនេះ អ្នកឧកញ៉ា លាង ម៉េង បានជួបជាមួយអ្នកនិពន្ធសៀវភៅលំដាប់អន្តរជាតិគឺ លោក Jonh C. Maxwell នៅឯសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ អំឡុងពេលអ្នកនិពន្ធដ៏ល្បីឈ្មោះរូបនេះ កំពុងធ្វើដំណើរកម្សាន្តនៅទីក្រុងភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបនោះផងដែរ អ្នកឧកញ៉ា លាង ម៉េង បានបង្ហាញនូវសៀវភៅមួយក្បាលមានចំណងជើងថា The 16 Undeniable Laws of Communication ដែលជាស្នាដៃរបស់លោកបណ្ឌិត Maxwell ខណៈសៀវភៅមួយក្បាលនេះ លោកបណ្ឌិត បានអះអាងថា គ្រប់គ្នាអាចក្លាយជាអ្នកនិយាយ និងបញ្ចេញមតិជាសាធារណៈយ៉ាងជំនាញ ដ្បិតលោកនិពន្ធសៀវភៅនេះឡើង ដោយផ្អែកតាមបទពិសោធន៍ ក្នុងនាមជាអ្នកជំនាញ បណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ការអភិវឌ្ឍផ្នត់គំនិត និង បញ្ចេញមតិជាសាធារណៈ អស់រយៈជាច្រើនឆ្នាំកន្លងមកហើយ។

សៀវភៅមួយក្បាលនេះ គឺជាស្នាដៃនិពន្ធលក់ដាច់បំផុតមួយរបស់លោកបណ្ឌិត John C. Maxwell និងបានបោះពុម្ពលក់លើកដំបូងកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣។ ដោយគិតមកទល់បច្ចុប្បន្ន សៀវភៅ ត្រូវបានបន្តបោះពុម្ពលក់អស់រាប់សិបម៉ឺនក្បាល ទូទាំងពិភពលោក។

លោកអ្នកអាចស្វែងរកសៀវភៅ The 16 Undeniable Laws of Communication នៅតាមបណ្ណាគារផ្សេងៗ ឬអាចបញ្ជាទិញលើគេហទំព័រ Amazon ដោយមានតម្លៃប្រហែល ២០ដុល្លារក្នុងមួយក្បាល។

លោកបណ្ឌិត John C Maxwell គឺជាប្រធានក្រុមហ៊ុន ចំនួន៣ នៅសហរដ្ឋអាមេរិក និងជាបុគ្គលដ៏ល្បីល្បាញខាងជំនាញបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ការអភិវឌ្ឍផ្នត់គំនិត និងជាអ្នកនិពន្ធសៀវភៅ ដ៏ល្បីឈ្មោះ ទទូួលស្គាល់ជុំវិញពិភពលោកផងដែរ៕