នាយករដ្ឋមន្ត្រីវៀតណាម ទទូចសុំឲ្យវិនិយោគិនចិន បន្ថែមការបណ្ដាក់ទុនក្នុងស្រុក

អន្តរជាតិ

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានទទូចសុំឲ្យក្រុមហ៊ុនចិនជាច្រើន បន្តការបណ្ដាក់ទុននៅក្នុងគម្រោងធំៗក្នុងប្រទេសវៀតណាមបន្ថែមទៀត។ នេះបើតាមការចុះផ្សាយពីគេហទំព័រ VNExpress។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋាភិបាលវៀតណាម បានលើកឡើងថា វិស័យដែលវៀតណាមចង់ឲ្យវិនិយោគិនចិន បន្ថែមការវិនិយោគនោះគឺមានដូចជា វិស័យច្នៃប្រឌិត ឌីជីថល ថាមពលកកើតឡើងវិញ ទីក្រុងឆ្លាតវៃ ការផលិត និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនជាដើម។

គួររំលឹកបន្តិចថា ទំហំពាណិជ្ជកម្មរវាងចិន និងវៀតណាម មានកំណើនរហូតដល់ ៤ដងក្នុងរយៈពេល ១០ឆ្នាំចុងក្រោយ ដោយសម្រេចបាន ១៧២ពាន់លានដុល្លារកាលពីឆ្នាំទៅ។

ជម្រាបបន្ថែមថា បច្ចុប្បន្ននេះ ចិនគឺជាដៃគូវិនិយោគបរទេសធំបំផុតរបស់វៀតណាមទី០៦ ដោយបានបណ្ដាក់ទុនប្រហែល ២៧,៦ពាន់លានដុល្លារ ក្នុងគម្រោងវិនិយោគប្រមាណ ៤ ៤០០កន្លែងនៅប្រទេសវៀតណាម៕