ឧកញ៉ាបណ្ឌិត គីម ហ៊ាង៖ បុរី វិមានសំណាង នៅតែបន្តឆ្ពោះទៅមុខប្រកបដោយវឌ្ឍនភាព

ជុំវិញ​ឧកញ៉ា

ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia និងជាអគ្គនាយក បុរី វិមានសំណាង យល់ឃើញ​ថា​ បុរី វិមានសំណាង នៅតែបន្តឆ្ពោះទៅមុខ​ប្រកបដោយវឌ្ឍនភាព ដោយសារ​ការ​សិក្សាពីទីផ្សារច្បាស់លាស់ និងស្គាល់​រសនិយម​របស់អតិថិជន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានមានប្រសាសន៍ឱ្យ​ដឹងថា ការសាងសង់ និងការលក់បុរី វិមានសំណាង នៅ​តែបន្តទៅមុខក្នុងសភាពវិជ្ជមាន ទោះបីជាស្ថានភាពមានសភាពយឺតយ៉ាវជាងមុនក្តី ប៉ុន្តែយើងនៅតែបន្ត​សកម្មភាព​សាងសង់ផ្ទះ សម្រាប់អតិថិជនរបស់យើង។

លោកឧកញ៉ា បន្តថា៖ “ស្ថិតនៅលើផ្ទៃដីទំហំ២៥ហិកតា យើងសាងសង់​ផ្ទះវីឡាជាង៤០០ប៉ុណ្ណោះ ដោយ​ទុក​ផ្ទៃដី៤០ភាគរយ សម្រាប់​សហគមន៍បៃតង។ យើងកំពុងបង្កើតសហគមន៍មួយប្រកប​ដោយភាពស៊ីវីល័យ សម្រាប់​មនុស្សជំនាន់ក្រោយ និងផ្តោតលើចក្ខុវិស័យរយៈពេលវែង សម្រាប់ផ្គត់ផ្គង់លំនៅដ្ឋាន​ដល់ប្រជា​ពលរដ្ឋ”។

“អ្នកមានប្រាក់ខ្ទង់៤០ទៅ៥០ម៉ឺនដុល្លារ ពួកគេមិនអាចទិញផ្ទះវីឡាឃីង និងវីឡាឃ្វីននៅកណ្តាល​រាជធានី​បានទេ ប៉ុន្តែពួកគេគួរងាកមកកាន់បុរី វិមានសំណាង ដែលពួកគេអាចជ្រើសរើសផ្ទះ ដែលបានរចនាឡើងបែប​ក្លាសិក​សម្រាប់អនាគតគ្រួសារ និងសហគមន៍របស់ពួកគេ។ យើងផ្តោតជាចម្បងលើក្រុម​អ្នកមានសម័យថ្មី ដែល​ត្រូវការរសនិយមថ្មី និងផ្សារភ្ជាប់ជីវិតជាមួយធម្មជាតិ”។ លោកឧកញ៉ា បានបន្ថែម។

បុរីវិមានសំណាងស្ថិតនៅលើមហាវិថីឈ្នះ ឈ្នះ មានចម្ងាយប្រមាណ២៥០០ម៉ែត្រ ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថ្មី និងជាទីតាំងដែលហ៊ុំព័ទ្ឋ ទៅដោយមជ្ឈមណ្ឌលពាណិជ្ជកម្ម ផ្សារទំនើប ផ្សារសហគមន៍ជាដើម។ បុរីនេះមានព្រែកធម្មជាតិប្រវែង១០០០ម៉ែត្រហូរកាត់ ដែលផ្តល់បរិយាកាសរស់នៅ ប្រកបដោយផាសុខភាព និងភាពមនោរម្យសម្រា​ប់អតិថិជន៕