កាលពីថ្ងៃទី១៥ ខែឧសភា ប្រធានាធិបតីអាមេរិកលោក Joe Biden និងគូប្រជែងមកពីគណបក្សសាធារណរដ្ឋលោក Donald Trump បានព្រមព្រៀងគ្នា ដើម្បីប្រឈមមុខដេញដោលពាក្យសម្តីចំនួនពីរលើក ពោលលើកទៅមួយនាថ្ងៃទី២៧ ខែមិថុនា និងលើកទីពីរនាថ្ងៃទី១០ ខែកញ្ញា ដោយពុំមានទស្សនិកជនអញ្ជើញចូលរួម។
សារព័ត៌មាន Reuters បានចុះផ្សាយយ៉ាងដូច្នេះថា ជំនួយការលោក Biden យល់ឃើញថា ការជជែកដេញដោលនឹងអាចធ្វើឲ្យលោក Trump ឈឺចាប់ ដ្បិតនឹងមានការលាតត្រដាងអំពីបញ្ហាផ្សេងៗ រួមទាំងរឿងរំលូតកូនជាដើម សុទ្ធសឹងតែអាចចាត់ទុកបានថា ជាចំណុចខ្សោយផ្នែកនយោបាយរបស់គាត់។
ទន្ទឹមនឹងនោះ ជំនួយការលោក Trump ក៏យល់ឃើញដែរថា លោក Biden នឹងបង្កើនការព្រួយបារម្ភអំពីសំឡេងឆ្នោត ដ្បិតលោកប្រធានាធិបតីមានវ័យ ៨១ឆ្នាំទៅហើយ ខណៈដែលលោក Trump វិញមានវ័យ ៧៨ឆ្នាំ នឹងចាក់សួររឿងនេះពេលជជែកដេញដោលដំបូងៗ។
គួរជម្រាបដែរថា ការជជែកដេញដោលលើកដំបូងនឹងត្រូវធ្វើឡើងបន្ទាប់ពីបញ្ចប់កិច្ចប្រជុំ G7 នៅក្នុងប្រទេសអ៊ីតាលីនាថ្ងៃទី១៥ ខែមិថុនា និងការកាត់ក្តីឧក្រិដ្ឋកម្មរបស់លោក Trump នៅទីក្រុងញូវយ៉ក។ មិនត្រឹមតែប៉ុណ្ណោះ ការជជែកដេញដោលក៏នឹងអាចទាក់ទាញទស្សនិកជនតាមទូរទស្សន៍បានរាប់សិបលាននាក់ តែយ៉ាងណាវាក៏មានផលលំបាកផងដែរសម្រាប់បេក្ខជនទាំងពីរ ព្រោះប្រឈមមុខតតាំងសម្តីគ្នាយ៉ាងតឹងតែង និងមានការសារទរតិចតួចប៉ុណ្ណោះពីអ្នកគាំទ្រ៕