ប្រធានាធិបតីប៉េរូ អ្នកស្រី Dina Boluarte នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន នាខែមិថុនាខាងមុខ ដើម្បីជួបជាមួយបុរសខ្លាំងរដ្ឋចិន លោក ស៊ី ជិនពីង។ នេះបើតាមការចុះផ្សាយពីគេហទំព័រ Reuters។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
រដ្ឋមន្ត្រីក្រសួងកសិកម្មប៉េរូ លោក Angel Manero បានប្រាប់ទៅកាន់បណ្ដាញសារព័ត៌មានថា ក្នុងដំណើរទស្សនកិច្ចមួយនោះ មេដឹកនាំប្រទេសទាំង២ នឹងជជែកគ្នាពីការធ្វើពាណិជ្ជកម្មទ្វេភាគី ក៏ដូចជាពិភាក្សាពីការនាំចេញសាច់គោ ទៅកាន់មហាអំណាចចិនផងដែរ។
រដ្ឋមន្ត្រីរូបនេះដដែលក៏បានសង្កត់ធ្ងន់ថា ការនាំចេញសាច់គោ ទៅកាន់ប្រទេសចិន នឹងជួយដល់កំណើនសេដ្ឋកិច្ចនៃប្រទេសប៉េរូបានច្រើន ពោលគឺអាចផ្ដល់ថវិកាចន្លោះពី ៣ ទៅ៤ពាន់លានដុល្លារឯណោះ៕