មកមើលទិដ្ឋភាពមង្គលការ​ដ៏ធំ​របស់​កូនស្រី ឧកញ៉ា លឹម ប៊ុនសួរ

ជុំវិញ​ឧកញ៉ា

ពិធីសិរីមង្គលអាពាហ៍ពិពាហ៍ដ៏ធំមួយរបស់កូនស្រី​ ឧកញ៉ា លឹម ប៊ុនសួរ អនុប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ING Group បាន​ប្រារព្វធ្វើ​ឡើង កាល​ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កម្មវិធីសិរីមង្គល​នេះ​ ត្រូវបាន​ធ្វើឡើងនៅមជ្ឈ​មណ្ឌល​សន្និបាត​និង​ពិព័រណ៍​អន្តរជាតិ​ជ្រោយចង្វារ​ OCIC ដែល​​កូនប្រុស​នាម ទី ចន្ទនរៈ ត្រូវជា​កូនប្រុសឯកឧត្តម ទី នរិន្ទ រដ្ឋលេខាធិការប្រចាំការ​ក្រសួងរ៉ែ និងថាមពល​ ជាគូនឹង​​កូនស្រីនាម លឹម​ បូណ៌មី ​ជា​កូនស្រីឧកញ៉ា លឹម ប៊ុនសួរ។

ពិធីអាពាហ៍ពិពាហ៍នេះ មានការអញ្ជើញជាកិត្តិយស​ពីសំណាក់​ថ្នាក់ដឹកនាំជាតិមួយចំនួន ដែលក្នុងនោះ​រួមមាន​ដូចជា សម្តេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ, សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា, លោកស្រី សុងឡេង បូរ៉ា នាយិកាពិធីការ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​មួយ​ចំនួនទៀត។

លើសពីនេះ ក៏មានការអញ្ជើញចូលរួមពី​អ្នកជំនួញ​ធំៗ​ដូចជា​​ លោកអ្នកឧកញ៉ា លី យ៉ុងផាត់, លោកអ្នកឧកញ៉ា ភាព ហៀក, លោកអ្នកឧកញ៉ា លាង ឃុន, អ្នកឧកញ៉ា ម៉ៅ ចំណាន, អ្នកឧកញ៉ា សំអាង, អ្នកឧកញ៉ា អ៊ឹង ប៊ុនហូវ, អ្នកឧកញ៉ា លឹម រស់, អ្នកឧកញ៉ា ហេង សៀ, ឧកញ៉ា ហ៊ួត ជា, ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា និង​ ឧកញ៉ា កែវ មុំ ​រួមទាំង​ភ្ញៀវកិត្តិយសជាច្រើន​នាក់​ទៀត​​ផងដែរ៕