សមាគមឧកញ៉ាកម្ពុជា ចេញលិខិតរំលែកមរណទុក្ខ ចំពោះមរណភាពរបស់ ឧកញ៉ា គី ទីគា

ជុំវិញ​ឧកញ៉ា

សមាគមឧកញ៉ាកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ បាន​ចេញ​លិខិត​រំលែក​មរណទុក្ខ ជូន​ចំពោះ លោកជំទាវ លី សុខខេង ព្រមទាំង​ក្រុមគ្រួសារ ចំពោះមរណភាព​របស់ ឧកញ៉ា គី ទីគា សមាជិក​ទ្រទ្រង់​នៃ​សមាគមឧកញ៉ាកម្ពុជា ដែលទទួលមរណភាព​កាលពី​ថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៦៥ឆ្នាំ ដោយ​រោគាពាធ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លិខិតរបស់សមាគមឧកញ៉ាកម្ពុជា បាន​បញ្ជាក់​ថា ក្នុងនាម​ជា​ ថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាល និង​សមាជិក​នៃ​សមាគមឧកញ៉ាកម្ពុជា​​ទាំងអស់ មានសេចក្តីរន្ធត់ តក់ស្លុត និង​សោកស្តាយ​យ៉ាងខ្លាំង​ដែល​បាន​ទទួល​ដំណឹង​ថា ឧកញ៉ា គី ទីគា សមាជិក​ទ្រទ្រង់​នៃ​សមាគមឧកញ៉ាកម្ពុជា ដែល​ត្រូវជា​ស្វាមី​របស់​លោកជំទាវ បាន​ទទួល​មរណភាព កាលពី​វេលាម៉ោង ១១:០៨​នាទី​យប់ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។

សូមអានខ្លឹមសារ​លិខិត​លម្អិត​ទាំងស្រុង​ ដូចខាងក្រោម៖