ឧកញ៉ា តែ តាំងប៉ បន្តដឹកនាំ និងរៀបចំសិក្ខាសាលាដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យម នៅខេត្តកំពង់ធំ

ជុំវិញ​ឧកញ៉ា

ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងជាប្រធាន FASMEC នៅតែបន្តដឹកនាំ និងរៀបចំកម្មវិធីសិក្ខាសាលាស្ដីពី “ការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទកូវីដ១៩” ដល់សមាជិក សមាជិការបស់ FASMEC នៅខេត្តកំពង់ធំ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងវគ្គសិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមបើកកម្មវិធីដោយលោក ងួន រាសី អភិបាលរងខេត្តកំពង់ធំ ព្រមទាំងដៃគូសហការឧបត្ថម្ភនានា មានដូចជា  សមាគមមូលនិធិសម្តេចតេជោ, សហគ្រិនខ្មែរ, ធនាគារ  ហ្វីលីព, ធនាគារ  កាណាឌីយ៉ា ,ធនាគារ  វីង  ម.ក, ធនាគារ  សហគ្រាសធុនតូច  និងមធ្យម  ព្រមទាំងដៃគូសហការផ្សេងៗទៀត ដោយមានSMEចូលរួមចំនួន ១៨០នាក់ផងដែរ។

បើតាម FASMEC គោលបំណងនៃកម្មវិធីសិក្ខាសាលានេះ គឺដើម្បីចែករំលែកអំពីខ្សែសង្វាក់ទីផ្សារក្នុងស្រុក និងការនាំចេញ និង ផ្សព្វផ្សាយច្បាប់ថ្មីស្ដីពីការវិនិយោគនៅកម្ពុជាដល់ប្រជាជន ព្រមទាំងជួយបំពេញបន្ថែមនូវចំណេះដឹងដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យមក្នុងខេត្តដែលនៅមានចំណុចខ្វះខាត។

សូមជម្រាបជូនថា សមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា(FASMEC) កន្លងមកតែងតែរៀបចំកម្មវិធីសិក្ខាសាលាស្តីពី «ការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទកូវីដ-១៩» នៅតាមបណ្តាខេត្តនានា ដោយមានឧកញ៉ា តែ តាំងប៉ ជាប្រធានដឹកនាំកម្មវិធីផ្ទាល់។

ការរៀបចំកម្មវិធីសិក្ខាសាលាកន្លងមកនេះ គឺដើម្បីឱ្យម្ចាស់សហគ្រាស ឬអាជីវកម្មធុនតូច និងមធ្យម អាចលើកពីផលវិបាកដែលទាក់ទងនឹងការលក់ផលិតផលក្នុងស្រុក និងការនាំចេញ។លើសពីនោះ ក៏ជាការចែករំលែកខ្សែសង្វាក់ទីផ្សារក្នុងការនាំចេញ និងចែករំលែកចំណេះដឹងផ្សេងៗដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យមផងដែរ៕