លោកអ្នកឧកញ៉ា លាង ឃុន ដឹកនាំសមាជិកសមាគមឧកញ៉ា ២៧រូប ចូលរួមគោរពវិញ្ញាណក្ខន្ធ ឧកញ៉ា គី ទីគា

ជុំវិញ​ឧកញ៉ា

លោកអ្នកឧកញ៉ា លាង ឃុន អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងជាតំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា រួមជាមួយថ្នាក់ដឹកនាំក្រុមប្រឹក្សាភិបាល និងសមាជិកនៃសមាគមឧកញ៉ាកម្ពុជា ចំនួន ២៧រូប បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ ឧកញ៉ា គី ទីគា ​​កាលពី​រសៀល​ថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកអ្នកឧកញ៉ា លាង ឃុន បានចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយលោកជំទាវ លី សុខខេង ព្រម​ទាំងក្រុមគ្រួសារដោយសេចក្តីអាឡោះអាល័យរកអ្វីប្រៀបផ្ទឹមពុំបាន ចំពោះការបាត់បង់ឧត្តមស្វាមីក៏ដូចជា​អ្នក​មានគុណមួយរូបជាទីគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅ ពោរពេញដោយព្រហ្មវិហារធម៌ និងបានលះបង់បូជា​កម្លាំងកាយកម្លាំងចិត្តគ្រប់សព្វបែបយ៉ាង ក្នុងការបីបាច់ថែរក្សា បុត្រា បុត្រី ចៅប្រុស ចៅស្រី ឱ្យក្លាយជាពលរដ្ឋ​ដ៏ល្អ​សម្រាប់សង្គមជាតិ។ ក្នុងនាមថ្នាក់ដឹកនាំ និងសមាជិក​នៃសមាគមឧកញ៉ាកម្ពុជា​ទាំងអស់ សូមឧទ្ទិសបួង​សួង​ដល់ដួងវិញ្ញាណក្ខន្ធ ឧកញ៉ា គី ទីគា សូមបានបដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ឧកញ៉ា គី ទីគា សមាជិក​ទ្រទ្រង់​នៃ​សមាគមឧកញ៉ាកម្ពុជា ត្រូវជាស្វាមី​របស់​លោកជំទាវ លី សុខខេង បានទទួល​មរណភាពកាលពីថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១១:០៨ នាទីយប់ក្នុងជន្មាយុ ៦៥ឆ្នាំ ដោយ​រោគាពាធ៕