ប្រធានាធិបតីអ៊ីរ៉ង់ និងមនុស្សប្រាំបីនាក់ផ្សេងទៀតបានស្លាប់ ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ទម្ភាគចក្រ

អន្តរជាតិ

ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi បានទទួលមរណភាពក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ទម្ភាគចក្រ អំឡុងដែលលោកបានវិលត្រឡប់មកពីបំពេញទស្សនកិច្ចនៅព្រំដែនជាមួយប្រទេសអាស៊ែបៃហ្សង់ នាភាគពាយព្យនៃប្រទេសអ៊ីរ៉ង់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សារព័ត៌មាន Reuters បានចុះផ្សាយពីសម្តីរបស់មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់ដែលបាននិយាយថា៖ លោកប្រធាធិបតី Raisi ព្រមទាំងរដ្ឋមន្ត្រីការបរទេសលោក Hossein Amirabdollahian និងមនុស្សប្រាំពីរនាក់ផ្សេងទៀត សុទ្ធសឹងតែត្រូវបានស្លាប់នៅក្នុងឧបទ្ទវហេតុនោះ។

គួរជម្រាបផងដែរថា លោក Raisi ត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីកាលពីក្នុងឆ្នាំ២០២១ ហើយចាប់តាំងពីការឡើងកាន់តំណែងមក លោកបានបញ្ជាឲ្យមានការរឹតបន្តឹងច្បាប់សីលធម៌ ត្រួតពិនិត្យការបង្ក្រាបលើការតវ៉ាប្រឆាំងរដ្ឋាភិបាល និងបានជំរុញយ៉ាងខ្លាំងនៅក្នុងកិច្ចចរចានុយក្លេអ៊ែរ ជាមួយមហាអំណាចពិភពលោកផងដែរ៕