នៅរយៈពេលបួនខែដំបូងនៃឆ្នាំ២០២៤ ប្រាក់ចំណូលសារពើពន្ធរបស់ប្រទេសចិនបានធ្លាក់ចុះ២,៧% បើធៀបនឹងឆ្នាំមុន ស្របពេលការចំណាយប្រាក់សារពើពន្ធបានកើនឡើង៣,៥% ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ទិន្នន័យពីក្រសួងហិរញ្ញវត្ថុដែលបានចេញផ្សាយកាលពីថ្ងៃទី២០ ឧសភា បានបង្ហាញថា នៅខែមេសាតែមួយប៉ុណ្ណោះ ប្រាក់ចំណូលសារពើពន្ធបានធ្លាក់ចុះ៣,៧% ធៀបទៅនឹងខែមីនាដែលមានការធ្លាក់ចុះ២,៤% ខណៈនៅខែមេសា ការចំណាយសារពើពន្ធមានការកើនឡើង៦,១% បើធៀបនឹងការធ្លាក់ចុះ២,៩% ក្នុងខែមីនា។
គួរបញ្ជាក់ថា នៅឆ្នាំនេះ ប្រទេសចិនបានដាក់គោលដៅកំណើនសេដ្ឋកិច្ចក្នុងវង្វង់៥% ខណៈអ្នកវិភាគជាច្រើនលើកឡើងថា វាអាចនឹងជាបញ្ហាប្រឈមមួយ ដ្បិតត្រូវស្តារនូវភាពទន់ខ្សោយក្នុងវិស័យអចលនទ្រព្យដែលកំពុងជាប់គាំង៕