កាលពីថ្ងៃទី២២ ខែឧសភា នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak បានប្រកាសប្រាប់ជាសាធារណៈថា នឹងមានរៀបចំការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី មុនកាលកំណត់។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា ការបោះឆ្នោតនឹងធ្វើឡើងនៅថ្ងៃទី០៤ ខែកក្កដា ដែលរៀបចំធ្វើឡើងមុនកាលកំណត់រាប់ខែឯណោះ។
ជាមួយគ្នា ក្រុមអ្នកវិភាគនយោបាយនៅអង់គ្លេសបានបញ្ចេញយោបល់ថា ការរៀបចំការបោះឆ្នោតមុនកាលកំណត់បែបនេះ គឺជាយុទ្ធសាស្ត្រដ៏គ្រោះថ្នាក់មួយសម្រាប់លោក Sunak ដ្បិតបច្ចុប្បន្នគណបក្សប្រឆាំង គឺកំពុងទទួលបានប្រជាប្រិយភាពខ្លាំងជាង។
សូមជម្រាបដែរថា បើទោះជាវាគឺជាយុទ្ធសាស្ត្រដ៏គ្រោះថ្នាក់មួយក្ដី ក៏ប៉ុន្តែនាយករដ្ឋមន្ត្រីអង់គ្លេស ក៏មានអាវុធសំងាត់ក្នុងការទាក់ទាញសន្លឹកឆ្នោតផងដែរ នោះគឺក្រោមការដឹកនាំរបស់លោក អង់គ្លេសទទួលបានកំណើនសេដ្ឋកិច្ចលឿនបំផុតក្នុងរយៈពេល ៣ឆ្នាំ ស្របពេលអត្រាអតិផរណា ក៏មានការថយចុះគួរឲ្យកត់សម្គាល់ផងដែរ៕