“ភូមិខ្ញុំ update” តន់​ចាន់សីម៉ា និពន្ធ​​ឲ្យ ព្រាប សុវត្ថិ​ច្រៀង ពី​មុនរងការរិះគន់ ថា​មិន​គួរ​អោយ​ក្មេង​និពន្ធ​នោះ ឥឡូវ​កំពុង​ផ្ទុះ​ខ្លាំង

កម្សាន្ត

បទ​ចម្រៀង”ភូមិខ្ញុំ update” បទ​ចម្រៀង​មួយ​របស់​ផលិតកម្ម​Galaxy Navatra ​រៀប​រាប់​ពី​ទិដ្ឋភាព​ពិត​នៃ​ការ​រស់​នៅ​​របស់​ប្រជាជន​ខ្មែរ​ពី​អតីតកាល និង​បច្ចុប្បន្ន​កាល ដែល​ជា​ស្នាដៃ​និពន្ធ​​ដោយ​កញ្ញា តន់ ចន្ទសីម៉ា និពន្ធ ជូន​​កំពូល​តារា​ចម្រៀង លោក ព្រាប សុវត្ថិ បច្ចុប្បន្ន​នេះ​កំពុង​ផ្ទុះ​ខ្លាំង​​ដោយ​មិន​នឹក​​ស្មាន​ដល់ ដោយ​មាន​អ្នក​​ចូល​ទស្សនា​ជិត8លាន​ដង​ក្នុង​រយៈ​ពេល​តែ​១ខែ នៅ​ក្នុង​បណ្ដាញ​យូ​ធូប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បទ​ចម្រៀង​ខាង​លើ​នេះ កាល​​ចេញ​ភ្លាមៗ មាន​មហាជន​មួយ​ចំនួន មិន​ពេញ​ចិត្ត​នឹង​ការ​ ផ្ដល់​ឲ្យ​អ្នក​និពន្ធ​វ័យក្មេង តន់ ចន្ទសីម៉ា និពន្ធ​ជូន រៀម​ច្បង​លោក​ព្រាប សុវត្ថិ ត្បិត​អី សីម៉ា ត្បិត​អី​នាង​នៅ​​​ក្មេង​ខ្ចី​ពេក ប៉ុន្តែ​​​បច្ចុប្បន្ន​​​បទ​​ចម្រៀង​មួយ​បទ​នេះ កំពុង​តែ​ផ្ទុះ​ខ្លាំង​​ដោយ​មិន​​ខឹង​ស្មាន​ដល់ ព្រោះ​មាន​អ្នក​​ចូល​ទស្សនា​ជិត8លាន​ដង​ក្នុង​រយៈ​ពេល​តែ​១ខែ​ប៉ុណ្ណោះ។

ជុំ​វិញ​ភាព​ជោគជ័យ​នេះ តន់ ចន្ទសីម៉ា ក៏​បាន​បង្ហាញ​លើ​ផេក​ផ្លូវ​ការ​​របស់​នាង​​​ផង​ដែរ​ថា”ភូមិខ្ញុំ update” ជាកានិពន្ធរបស់នាងខ្ញុំហើយកំពុងតែផ្ទុះ​ខ្លាំងនឹងនាំ​មុខគេនៅក្នុង​ខែនេះ មាន​អ្នក​ទស្សនា​ជិត8លានដង នៅ​ក្នុង​បណ្ដាញ​យូធូប”។

សូម​បញ្ជាក់​ផង​ដែរ​ថា​បទ​”ភូមិខ្ញុំ update” ដឹក​នាំ​សម្ដែង​ដោយ​៖ Jonathan និពន្ធ Melody និង​ទំនុក​ច្រៀង​ដោយ តន់ ចន្ទសីម៉ា និពន្ធ​បទភ្លេង៖ Numen ថត​ដោយ​ភួង សុភារិន​កែ​ពណ៌ ដោយ​Tim Pek។ ផ្អែក​តាម​របាយការណ៍​ពី​ផលិតកម្ម​Galaxy Navatra បច្ចុប្បន្ន​បទ​ចម្រៀង​របស់​កំពូល​​តារា​ចម្រៀង​លោក​ព្រាប​សុវត្ថិ​១បទ​នេះ បាន​​ក្លាយ​ជា​បទ​ចម្រៀង​ដែល​មាន​អ្នក​​ចូល​ទស្សនា​ច្រើន​ជាង​​គេ ក្នុង​ខែ​​នេះ​របស់​​ផលិតកម្ម​Galaxy Navatra ។