លោក Putin អាចចុះចេញពីតំណែងក្នុងខែមករា

Uncategorized អន្តរជាតិ

យោងតាមរបាយការណ៍បានឲ្យដឹងថា លោក Vladimir Putin នឹងចុះចេញពីតំណែងជាប្រធានាធិបតីរុស្ស៊ីនៅខែមករាចំពេលមានក្តីបារម្ភថា លោកមានជំងឺ Parkinson។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពព័ត៌មានក្នុងទីក្រុងមូស្គូបានអះអាងថា អ្នកនយោបាយនិងជាអតីតមន្រ្តី KGB រូបនេះកំពុងត្រូវបានមិត្តស្រីឈ្មោះ Alina Kabeva និងកូនស្រីពីរនាក់របស់លោកជំរុញឲ្យលាលែងពីមុខតំណែងដែលគាត់បានកាន់កាប់ចាប់តាំងពីឆ្នាំ២០១២មក។

វីដេអូដែលបង្ហាញពីជើងរបស់បុរសអាយុ៦៨ឆ្នាំរូបនេះញ័រខណៈពេលដែលគាត់កាន់កៅអីបានបង្កឲ្យមានការសង្ស័យអំពីសុខភាពរបស់គាត់។

ក្រុមអ្នកវិភាគបានប្រាប់កាសែត The Sun ថា នៅក្នុងឃ្លីបថ្មី ដៃរបស់គាត់បានកាន់ប៊ិចប៉ុន្តែមានសភាពញ័រនិងពែងមួយពោរពេញទៅដោយថ្នាំបំបាត់ការឈឺចាប់។

លោកសាស្ត្រាចារ្យ Valery Solovei បានរាយការណ៍ថា លោកស្រី Kabeva អាយុ៣៧ឆ្នាំនិងកូនស្រីរបស់លោក Putin ឈ្មោះ Maria Vorontsova អាយុ៣៥ឆ្នាំនិង Katerina Tikhonova អាយុ៣៤ឆ្នាំបានអង្វរឲ្យមេដឹកនាំរូបនេះលាលែងពីតំណែង។

សាស្រ្តាចារ្យ Solovei និយាយថា “គ្រួសារមានឥទ្ធិពលយ៉ាងខ្លាំងលើគាត់។ គាត់មានបំណងបង្ហាញផែនការប្រគល់អំណាចជាសាធារណៈនៅខែមករា”៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖កម្ពុជាថ្មី