ឧកញ៉ា អេង ចំរើន ទទួលការតែងតាំងជា «រដ្ឋលេខាធិការ» ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

ជុំវិញ​ឧកញ៉ា

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បាន​ត្រាស់បង្គាប់តែងតាំង​មុខតំណែង​ ឧកញ៉ា អេង ចំរើន ជារដ្ឋលេខាធិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៥២៤/៤៧៣ ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា អេង ចំរើន ជា​អគ្គនាយកក្រុមហ៊ុន មង្គល គ្រុប ជាទីប្រឹក្សារឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា, ជា​​ប្រធាន​ក្រុមការងារសមាគមយុវជនក្រុម៨ ខេត្តព្រះសីហនុ និង​ជា​ប្រធានក្រុម​ការងារ​យុវជន​គណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

សូមជម្រាបថា លោក​ឧកញ៉ា អេង ចំរើន ក៏​ទើប​ត្រូវបាន​គណៈកម្មាធិការកណ្តាល​នៃ​គណបក្សប្រជាជន​កម្ពុជា ចេញ​សេចក្តីសម្រេច​តែងតាំង​ ជាទីប្រឹក្សារបស់​សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានបក្ស​ប្រជាប្រជាជនកម្ពុជា នៅ​ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤។

តាមរយៈព្រះរាជក្រឹត្យតែងតាំងនេះ ក៏មានការដំឡើងឋានៈ និងតែងតាំង រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ នៃក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មួយចំនួនទៀតផងដែរ។ សូមអានព្រះរាជក្រឹត្យ​ពេញ​លេញ ដូចខាងក្រោម៖