ការទាមទារពន្ធអប្បបរិមាពីក្រុមមហាសេដ្ឋី ហាក់ទទួលបានការចាប់អារម្មណ៍ និងការគាំទ្រពីក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿន G20 ដ្បិតរបាយការណ៍បង្ហាញថា ពន្ធត្រឹម ២% ពីក្រុមមហាសេដ្ឋីប្រមាណ ៣ពាន់នាក់ នឹងបង្កើនកញ្ចប់ថវិកាដល់ ២៥០ពាន់លានដុល្លារឯណោះ ក្នុងមួយឆ្នាំ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
យោងតាមការចុះផ្សាយពីគេហទំព័រ Devdiscourse បានបង្ហាញថា ក្នុងចំណោមសមាជិកក្រុម G20 មានប្រទេសបារាំង អេស្ប៉ាញ កូឡុំប៊ី បែលហ្ស៊ិក និងសហជីពអាហ្វ្រិក សុទ្ធតែបង្ហាញការគាំទ្រចំពោះចំណាត់ការមួយនេះ។
តែទោះជាយ៉ាងណា ក៏មានសមាជិកខ្លះទៀត បង្ហាញការមិនពេញចិត្តចំពោះផែនការខាងលើ តួយ៉ាងសហរដ្ឋអាមេរិកបានប្រឆាំង ចំពោះការទាមទារពន្ធអប្បបរិមាពីក្រុមហាសេដ្ឋី ដោយអះអាងថា ការទាមទារពន្ធពីក្រុមមហាសេដ្ឋីទាំងនេះ មិនបានផ្ដល់អត្ថប្រយោជន៍អី ដល់សហរដ្ឋអាមេរិកឡើយ៕