អ្នកឧកញ៉ា សៀ ឫទ្ធី ចូលរួមប្រជុំដោយឡែកជាមួយក្រុមហ៊ុនទួកគីចំនួន៣ ដែលចាប់អារម្មណ៍បណ្ដាក់ទុន វិនិយោគនៅកម្ពុជា

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា សៀ ឫទ្ធី អនុប្រធានសមាគមឧកញ៉ាកម្ពុជា បានចូលរួមអមដំណើរលោក សុខ ចិន្ដាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងជំនួបដោយឡែកពីគ្នាជាមួយក្រុមហ៊ុនទួកគីចំនួន ៣ ដែលមានបំណងបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមសមាគមឧកញ៉ាកម្ពុជា បានឱ្យដឹងថា ជំនួបនេះ ធ្វើឡើងនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ដោយមាន ការចូលជួបប្រជុំរវាងលោក សុខ ចិន្ដាសោភា អមដំណើរដោយអ្នកឧកញ៉ា សៀ ឫទ្ធី ជាមួយក្រុមហ៊ុនទួកគីចំនួន ៣ រួមមានក្រុមហ៊ុនមន្ទីរពេទ្យ Koru Ankara Hospital ក្រុមហ៊ុន Dedeman Hotel & Resort International និង ក្រុមហ៊ុន Kiddy។

ក្រុមហ៊ុនទាំង៣ខាងលើនេះ មានបំណងចង់ពង្រីកការវិនិយោគទៅប្រទេសកម្ពុជាក្នុងវិស័យទេសចរណ៍សុខភាព ការគ្រប់គ្រងសណ្ឋាគារប្រណីត ប្រព័ន្ធបច្ចេកវិទ្យាសម្រាប់ការទំនាក់ទំនងក្នុងវិស័យអប់រំ និងវិស័យហិរញ្ញវត្ថុ ជាដើម ដោយក្រុមហ៊ុនទាំង៣ បានបង្ហាញពីចំណាប់អារម្មណ៍ និងទំនុកចិត្តខ្ពស់ក្នុងការស្វែងរកឱកាស បណ្តាក់ ទុនវិនិយោគនៅកម្ពុជា។

សូមជម្រាបជូនថា អ្នកឧកញ៉ា សៀ ឫទ្ធី ទទួលបានការចាត់តាំងពីលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគម ឧកញ៉ាកម្ពុជា ដឹកនាំប្រតិភូសមាគមឧកញ៉ាកម្ពុជាចំនួន៤រូប ចូលរួមកម្មវិធីអាហារថ្ងៃត្រង់ធុរកិច្ច នៅ សាធារណរដ្ឋទួកគី។

កម្មវិធីដ៏មានសារៈសំខាន់នេះត្រូវបានរៀបចំឡើងដោយ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលនឹង ប្រព្រឹត្តិទៅនាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងអ៊ីស្ពានប៊ុល នៃសាធារណរដ្ឋតួកគី ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ក្នុងគោលបំណងជំរុញឱ្យកាន់តែស៊ី ជម្រៅ ថែមទៀតនូវកិច្ចសហ ប្រតិបត្តិការពាណិជ្ជកម្ម ក៏ដូចជាវិនិយោគរវាងប្រទេសទាំងពីរ តាមរយៈកិច្ចពិភាក្សា និងការផ្គូរផ្គងធុរកិច្ចរបស់ធុរជននានាដែល មានសក្តានុពលលើវិស័យទេសចរណ៍ កសិ-ឧស្សាហកម្ម និងសុខា ភិបាលជាដើម៕