ក្រុមហ៊ុនបច្ចេកវិទ្យា xAI របស់មហាសេដ្ឋី Elon Musk ទើបប្រមូលថវិកាបានប្រហែល ៦ពាន់លានដុល្លារថ្មីថ្មោង ពីក្រុមវិនិយោគិន ដែលធ្វើឲ្យតម្លៃក្រុមហ៊ុនទាំងមូលកើនដល់ ២៤ពាន់លានដុល្លារហើយ។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា ក្រុមហ៊ុនមហាសេដ្ឋីអាមេរិកមួយនេះ នឹងប្រើប្រាស់ទឹកប្រាក់ទាំងនេះ ដើម្បីប្រឹងប្រែងអភិវឌ្ឍន៍បច្ចេកវិទ្យា AI បង្កើនការស្រាវជ្រាវ និងត្រៀមបញ្ចេញផលិតដំបូងរបស់ខ្លួនផងដែរ។
ក្រុមហ៊ុន xAI នេះទៀតសោត គឺត្រូវបានក្រុមវិនិយោគិនដាក់ក្ដីរំពឹងទុកខ្ពស់ថា នឹងអាចក្លាយជាដៃគូប្រកួតប្រជែងខ្លាំង ជាមួយនឹងក្រុមហ៊ុន OpenAI ក្នុងវិស័យបច្ចេកវិទ្យាសិប្បនិមិត្ត ដែលកំពុងរីកសុះសាយខ្លាំង។
គួររំលឹកបន្តិចថា xAI គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនជាច្រើនរបស់មហាសេដ្ឋី Elon Musk ខណៈក្រុមហ៊ុនមួយនេះគឺផ្ដោតទៅលើការស្រាវជ្រាវបច្ចេកវិទ្យាថ្មីៗ ជាពិសេសគឺបញ្ញាសិប្បនិមិត្តតែម្ដង៕