អ្នកឧកញ៉ា ម៉ុង ឫទ្ធី ជួបរឿងចម្លែកលើកទី១ ពេលទៅស្រស់ស្រូបអាហារពេលព្រឹកជាមួយភរិយា

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប និងជា​សមាជិកព្រឹទ្ធសភា បានជួបរឿងចម្លែក​លើកទី១ ពេលដែលលោក​នឹង​ភរិយា​អញ្ជើញ​​ទៅស្រស់ស្រូបអាហារពេលព្រឹក នៅហាងមួយកន្លែង​ ស្រាប់តែ​ចុងភៅ និង​​បុគ្គលិក​ក្នុងហាង​ទាំងអស់ មក​សុំ​ថតរូប​ទុក​ជា​អនុស្សាវរីយ៍។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា បាន​លើកឡើង​លើ​ទំព័រហ្វេសប៊ុក នៅ​ព្រឹក​ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤នេះ ថានៅលើ​ពិភពលោក​យើងនេះចេះតែមានរឿង​ចម្លែកៗចេះតែកើតឡើង​ជាញឹកញាប់។ ជាក់ស្តែង​ពេលនេះរូបលោក​​ជាមួយ​ជំទាវ​ប្រហុក​ បាននាំគ្នា​មករក​ស្រស់ស្រូប​អាហារ​ពេលព្រឹក​ ស្រាប់តែ​ចុងភៅ​រួមជាមួយនឹង​អ្នក​បម្រើ​ការងារ​ក្នុង​ហាង​ទាំង​អស់ ​មកសុំថត​ទុក​ជា​អនុស្សាវរីយ៍។ អ្នកឧកញ៉ា បន្ត​ថា​ នេះជារឿង​ចម្លែកជាលើកទី១សម្រាប់​រូបលោក​​ព្រមទាំង​ភរិយា។ អ្នកឧកញ៉ាសូម​អរគុណ​ច្រើន​ខ្លាំង​ណាស់​ដែល​បាន​ស្រលាញ់​រូបលោក​​ និង​ភរិយា។

កាលពីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ អ្នកឧកញ៉ា ក៏​បាន​ឱ្យដឹង​ផង​ដែរ​ថា ជាទម្លាប់​របស់លោក​មុនពេល​ទៅ​ធ្វើការ​តែងតែ​នាំលោក​ជំទាវ​ទៅ​​ស្រស់ស្រូប​អាហារ​ពេលព្រឹក​ ហើយ​ព្រឹកនេះពិតជា​មានសំណាង​ខ្លាំង​ណាស់​បានជួយព្រះ​សង្ឃ​បី​ព្រះអង្គ​និមន្ត​មកពី​ខេត្ត​ស្វាយរៀង​ រួមទាំង​កូន​សិស្ស​ផង។ ពេលនោះ រូបលោក​​និង​ភរិយា​បានប្រគេន​ចង្ហាន់​ព្រឹក​ដល់​ព្រះអង្គ​និងកូន​សិស្ស​លោក​​ផងដែរ។

សូមជម្រាបថា ក្រៅ​ពី​​ការ​ប្រកប​មុខជំនួញ​ជា​ច្រើន​លើ​វិស័យ​កសិ-ឧស្សាហកម្ម អ្នកឧកញ៉ា ម៉ុង ឫទ្ធី ក៏​មាន​តួនាទី​ជា​សមាជិក​ព្រឹទ្ធសភា ​ដែលជា​ប្រធានគណៈកម្មការទី៣ ព្រឹទ្ធសភា (គណៈកម្មការ​ផែនការ​ វិនិយោគ​ កសិកម្ម​ ធនធានទឹក​ ឧតុនិយម​ អភិវឌ្ឍន៍​ជនបទ​ និង​បរិស្ថាន នៃព្រឹទ្ធសភា)៕