សមាគមឧកញ៉ាកម្ពុជា សូមចូលរួមអបអរសាទរ ឧកញ៉ា វង្សី ពុទ្ធិសេដ្ឋ ក្នុងឱកាសដែលព្រះមហាក្សត្រ​ត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា»

ជុំវិញ​ឧកញ៉ា

ថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាល និងសមាជិកនៃសមាគមឧកញ៉ាកម្ពុជា សូមចូលរួមអបអរសាទរ ឧកញ៉ា វង្សី ពុទ្ធិសេដ្ឋ និងសមាជិកទ្រទ្រង់ នៃសមាគមឧកញ៉ាកម្ពុជា ក្នុងឱកាសដែលព្រះករុណាព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា» នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា វង្សី ពុទ្ធិសេដ្ឋ ជាកូនប្រុស​របស់​លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួល​បន្ទុកទីស្ដីការ​គណៈរដ្ឋមន្ត្រី និងលោកស្រី​ វូ សុភៈទេវី។ លោកឧកញ៉ា ជាបញ្ញវន្តមួយរូបបញ្ចប់ការសិក្សា​ពី​ប្រទេសអូស្ត្រាលី ហើយ​លោកឧកញ៉ា ត្រូវបានគេដឹងថាជា​ CEO ក្រុមហ៊ុន V Syndicate Co., Ltd, ម្ចាស់​ភាគ​ហ៊ុន SF Group Ltd និង​ជាភាគទុនិក​ក្រុមហ៊ុន Cam F & B Services Co., Ltd។

ឪពុករបស់លោកឧកញ៉ា វង្សី ពុទ្ធិសេដ្ឋ គឺ​លោក វង្សី វិស្សុត ជាថ្នាក់ដឹកនាំជាន់ខ្ពស់មួយរូប​ក្នុងជួររាជរដ្ឋាភិបាល​កម្ពុជា ក្នុងនីតិកាលទី៧នេះ។ បច្ចុប្បន្ន​​លោក វង្សី វិស្សុត ជា​ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ដែលមានភារកិច្ចសំខាន់​ជួយលើការងារសម្របសម្រួលជាច្រើន​ដល់​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ លោក វង្សី វិស្សុត ជា​តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល ​​ហើយ​ក៏​​មានតួនាទីជា​ ជាប្រធាន​គណៈកម្មការ​អន្តរក្រសួងពិនិត្យ និងវាយតម្លៃលើសំណើសុំគោរមងារ និងការបញ្ចប់​គោរមងារឧកញ៉ា ផងដែរ៕