អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា ត្រូវបានតុលាការកោះហៅ ពីបទប្រមាថព្រះមហាក្សត្រ

អន្តរជាតិ

តុលាការកំពូលថៃ នឹងធ្វើការកោះហៅអតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា ចូលខ្លួនមកបំភ្លឺ ចំពោះសំណុំរឿងប្រមាថព្រះមហាក្សត្រ ដែលត្រូវបានរដ្ឋាភិបាលថៃ ចាត់ទុកថាជាទោសធ្ងន់បំផុត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reutes បានបង្ហាញថា លោក ថាក់ស៊ីន បានធ្វើការប្រមាថព្រះមហាក្សត្រ អំឡុងពេលផ្ដល់កិច្ចសម្ភាសន៍ទៅកាន់ស្ថាប័នកាសែតអន្តរជាតិមួយ កាលពីឆ្នាំ២០១៥ ហើយលោកក៏ត្រូវបានតុលាការចោទពីការបំពានច្បាប់កុំព្យូរទ័រផងដែរ។

ជាមួយគ្នា អ្នកនាំពាក្យតុលាការក៏បានបញ្ជាក់ទៀតថា អគ្គមេធាវីបានសម្រេច ចោទប្រកាន់លោកថាក់ស៊ីន គ្រប់ករណីដែលលោកធ្លាប់បានធ្វើ អំឡុងពេលលោករត់ភៀសខ្លួនក្រៅប្រទេស និងបានបញ្ជាឲ្យអតីតនាយករដ្ឋមន្ត្រីរូបនេះ ត្រូវបានង្ហាញខ្លួននៅតុលាការនាថ្ងៃទី១៨ ខែមិថុនាខាងមុខ។

សូមជម្រាបដែរថា ជុំវិញបញ្ហាមួយនេះ លោក ថាក់ស៊ីន ក៏បានប្រកែកដាច់អហង្ការថា លោកមិនបានប្រមាថព្រះមហាក្សត្រដូចដែលចោទប្រកាន់ឡើយ ហើយលោកគឺមានភាពស្មោះស្ម័គ្រជាមួយនឹងខ្សែរាជវង្សថៃខ្លាំងណាស់៕