លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ដឹកនាំសមាជិកសមាគមឧកញ៉ាកម្ពុជា ចូលរួមពិធីបុណ្យខួប៣ឆ្នាំ ម្តាយឯកឧត្តម គង់ វិបុល

ជុំវិញ​ឧកញ៉ា

នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវ ព្រមទាំងលោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា ជាថ្នាក់ដឹកនាំ និងសមាជិកនៃសមាគមឧកញ៉ាកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបុណ្យទក្ខិណានុប្បទាន គម្រប់ ៣ឆ្នាំ ដើម្បីឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធមហាឧបាសិកា នង តាំងអ៉ីម ដែលត្រូវជាម្តាយបង្កើតរបស់ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មហាឧបាសិកា នង តាំងអុីម ដែលត្រូវជាម្តាយបង្កើតរបស់ឯកឧត្តម គង់ វិបុល បានទទួលមរណភាព កាលពីថ្ងៃសុក្រ ២រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ក្នុងជន្មាយុ ៩១ឆ្នាំ ដោយជរាពាធ៕