ក្រុមហ៊ុន Google នឹងចាយលុយវិនិយោគប្រមាណ ២ពាន់លានដុល្លារ ដើម្បីសាងសង់មជ្ឈមណ្ឌលផ្ទុកទិន្នន័យដំបូងនៅប្រទេសម៉ាឡេស៊ី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ជាមួយគ្នា រដ្ឋាភិបាលក៏បានលើកឡើងដែរថា ការវិនិយោគមួយនេះ នឹងជួយលើកកំពស់វិស័យឌីជីថល ក៏ដូចជាបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត AI នៅក្នុងប្រទេសម៉ាឡេស៊ី ឲ្យកាន់តែខ្ពស់មួយកម្រិតថែមទៀតផងដែរ។
គួររំលឹកបន្តិចថា មួយរយៈចុងក្រោយនេះ ម៉ាឡេស៊ីបានអូសទាញក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សជាច្រើន ទៅបណ្ដាក់ទុនប្រទេសរបស់ខ្លួន តួយ៉ាងមានដូចជា ក្រុមហ៊ុន Microsoft, Amazon, Nvidia, Apple និង Google ជាដើម។
ក្នុងចំណោមនោះ ក្រុមហ៊ុន Amazon ចាយលុយវិនិយោគច្រើនជាងគេប្រមាណ ៦ពាន់លានដុល្លារ ស្របពេលក្រុមហ៊ុន Microsoft ប្រកាសចាក់លុយ ២,២ពាន់លានដុល្លារ នៅប្រទេសម៉ាឡេស៊ីផងដែរ៕