ពិតជារំភើបខ្លាំងណាស់ស្រាប់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ ដោយខេត្តមួយនេះ និងមានស្ពានអាកាសថ្មើរជើងដំបូងគេបង្អស់ ដែលជា អំណោយរបស់ លោកជំទាវឧកញ៉ាមហាឧបាសិកាបរិញ្ញាជីវិតបណ្ឌិតគុណធម៌ សៀង ចាន់ហេង ឧត្ដមសប្បុរសដ៏ប្រពៃ និងជាអគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍ ដោយគ្រោងចំណាយរហូតដល់ទៅ ៣៤ម៉ឺនដុល្លារអាមេរិកឯណោះ។ នេះបើតាមការឲ្យដឹងពីFacebook Page លោកជំទាវឧកញ៉ាកាលពីថ្ងៃទី១៧ ខែ ឧសភា ឆ្នាំ ២០១៩។
Facebook Page លោកជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេងបានសរសេរយ៉ាងដូចឆ្នាំថា “នេះជាគម្រោងប្លង់ស្ពានអាកាសថ្មើរជើងដំបូងបង្អស់ក្នុងខេត្តកំពង់ស្ពឺ ចំណាយទឹកប្រាក់ក្នុងការសាងសង់អស់ថវិកា៣៤ម៉ឺនដុល្លារអាមេរិក ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកជំទាវឧកញ៉ាបណ្ឌិតសៀង ចាន់ហេង និងជាអគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ ៕ “
ស្ពានថ្មើរជើងនេះនិងធ្វើនៅមុខផ្សារកំពង់ស្ពឺតែម្ដង ដែលមានបណ្ដោយ៣០ម៉ែត្រ ទទឹង៣ម៉ែត្រ និង កម្ពស់៥ម៉ែត្រ២តិក។
នៅមិនទាន់ដឹងពីកាលបរិច្ឆេទផ្លូវការនៃការសាងសង់ស្អាន ខាងលើនៅឡើយទេ ប៉ុន្តែប្រជាពលរដ្ឋក្នុងខេត្តជិតព្រំប្រទល់និងរាជធានីភ្នំពេញមួយនេះ ពិតជារំភើបខ្លាំងណាស់ ពិសេសអ្នករស់នៅក្បែរនោះតែម្ដង។
លោកជំទាវឧកញ៉ាមហាឧបាសិកាបរិញ្ញាជីវិតបណ្ឌិតគុណធម៌ សៀង ចាន់ហេង ឧត្ដមសប្បុរសដ៏ប្រពៃ និងជាអគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍ ត្រូវបានគេស្គាល់ថា គឺជាអ្នកជំនួញដីធ្លីនិងមុខជំនួញជាច្រើនមុខទៀត ល្បីឈ្មោះជួរមុខក្នុងប្រទេសកម្ពុជា។ ទទឹមនិងជោគជ័យលើជំនួញ លោកជំទាវក៏ត្រូវបានគេដឹងថា គឺជាអ្នកដែលធ្វើបុណ្យទានយ៉ាងខ្លាំងខ្លាផងដែរ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ លោកជំទាវបានដើរធ្វើព្រះវិហារ សាលារៀន និង សមមិត្តផលជាច្រើនទៀត ស្ទើរគ្រប់ខេត្តក្រុង ក្នុងព្រះរាជាណាចក្រកម្ពុជា៕