តុលាការបញ្ជាឲ្យមហាសេដ្ឋីកូរ៉េខាងត្បូង បង់ប្រាក់ពិន័យ ១ពាន់លានដុល្លារ ក្នុងសំណុំរឿងលែងលះ

អន្តរជាតិ

តុលាការកូរ៉េខាងត្បូង បានបញ្ជាឲ្យប្រធានក្រុមហ៊ុន SK Group លោក Chey Tae-won ត្រូវតែបង់ប្រាក់ពិន័យប្រមាណ ១ពាន់លានដុល្លារ ទៅឲ្យភរិយារបស់លោក ក្នុងការលែងលះគ្នា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា លោក Chey ត្រូវបានបញ្ជាឲ្យបង់ប្រាក់ ១,៣៨ទ្រីលានវ៉ុន ឬប្រហែល ១ពាន់លានដុល្លារ ទៅឲ្យលោកស្រី Roh Soh-yeong ដែលជាកូនស្រីរបស់អតីតប្រធានាធិបតី Roh Tae-woo។

បន្ថែមពីនោះ តុលាការក៏បានបញ្ជាឲ្យមានការបែងចែកភាគហ៊ុននៅក្នុងក្រុមហ៊ុន SK Group ផងដែរ ដោយអះអាងថា ភាគហ៊ុនទាំងនោះគឺជាទ្រព្យរួមរបស់ប្ដីប្រពន្ធ ដូច្នេះហើយដើម្បីអាចរក្សាតំណែងនៅក្នុងក្រុមហ៊ុន លោក Chey ត្រូវតែព្យាយាមប្រមូលទិញភាគហ៊ុនបន្ថែមទៀត ដើម្បីធានាកៅអីប្រធានក្រុមហ៊ុនរបស់ខ្លួន។

សូមជម្រាបដែរថា មេធាវីរបស់លោក Chey ក៏បានបញ្ជាក់ច្បាស់ៗថា កូនក្ដីរបស់លោកនឹងដាក់ពាក្យប្ដឹងឧទ្ធរណ៍ ចំពោះការបញ្ជារបស់តុលាការផងដែរ៕