ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារ «អ្នកឧកញ៉ា» ដល់ជំទាវឧកញ៉ា គួន ធីតា

ជុំវិញ​ឧកញ៉ា

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បាន​ប្រោសព្រះរាជទាន​ត្រាស់បង្គាប់​ផ្តល់គោរមងារ ឧកញ៉ា គួន ធីតា សមាជិកសមាគមឧកញ៉ាកម្ពុជា ជា «អ្នកឧកញ៉ា» ​​នៅ​ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ​​តាមសេចក្តីក្រាបបង្គំទូលថ្វាយ​របស់​សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា គួន ធីតា ជាស្ថាបនិក និងជា​ប្រធាន​​ក្រុមប្រឹក្សាភិបាល​នៃ​មន្ទីរពេទ្យ​អន្តរជាតិ អរៀនដា មន្ទីរ​ពហុ​ព្យាបាល និង​សម្ភព អរៀនដា។ លោកជំទាវឧកញ៉ា ក៏​ជា​សហស្ថាបនិកនៃ​មន្ទីរ​ពេទ្យ​អរឃីត ដែល​មាន ២សាខា គឺ​សាខា​កោះពេជ្រ និង​សាខា​សែនសុខ ផងដែរ។

ក្រោយទទួលបានគោរមងារ «អ្នកឧកញ៉ា» ខាងលើនេះ សមាគមឧកញ៉ាកម្ពុជា នៅព្រឹក​ថ្ងៃ​ទី៣១ ខែឧសភា​នេះ ក៏បាន​​ផ្ញើសារ​អបអរសាទរផងដែរ ដែលមានខ្លឹមសារ​ដូច្នេះថា៖ “ថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាល និងសមាជិកនៃ​សមាគមឧកញ៉ាកម្ពុជា សូមចូលរួមអបអរសាទរ ជំទាវឧកញ៉ា គួន ធីតា សមាជិកសកម្ម នៃសមាគមឧកញ៉ា​កម្ពុជា ក្នុងឱកាសដែលព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជា​ណាចក្រកម្ពុជាត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា»។ សូមជូនពរ ជំទាវអ្នកឧកញ៉ា គួន ធីតា និងក្រុមគ្រួសារ ទទួលបាននូវភាពជោគជ័យគ្រប់ភារកិច្ចទាំងពួងព្រមទាំងប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ”៕