លោកជំទាវឧកញ៉ា អឿង គីមហុង អគ្គនាយិកាក្រុមហ៊ុន ដា ហ៊ូ ហេង អេនធើប្រាយ លីមីធីត បានក្លាយជាសមាជិកថ្មីរបស់សភាពាណិជ្ជកម្មកម្ពុជា។ នេះបើយោងតាមសេចក្ដីប្រកាសឱ្យដឹងរបស់សភាពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤។
លោកជំទាវឧកញ៉ា អឿង គីមហុង អគ្គនាយិកាក្រុមហ៊ុន ដា ហ៊ូ ហេង អេនធើប្រាយ លីមីធីត ដែលជាក្រុមហ៊ុនមានប្រភេទអាជីវកម្ម អាហរ័ណ នីហរ័ណ (គ្រឿងឧបភោគ បរិភោគ និងភេសជ្ជៈ)។
សភាពាណិជ្ជកម្មកម្ពុជា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៥ ដោយមានទំនាក់ទំនងនៅទូទាំងប្រទេស ព្រមទាំងដៃគូកម្រិតតំបន់ និងពិភពលោក។ បច្ចុប្បន្ន មានសភាពាណិជ្ជកម្មកម្ពុជា មានសភាពាណិជ្ជកម្មរាជធានី-ខេត្ត ចំនួនសរុប១៨ ដែលស្ថិតនៅក្រោមសភាពាណិជ្ជកម្មកម្ពុជា។
សូមជម្រាបថា សភាពាណិជ្ជកម្ម គឺជាស្ថាប័នគ្រឹះស្ថានសាធារណៈមួយនៅក្រោមអាណាព្យាបាលក្រសួងពាណិជ្ជកម្ម មិនសំដៅរកប្រាក់ចំណេញ ដែលសមាជិកភាពមានលក្ខណៈស្ម័គ្រចិត្ត និងជាស្ថាប័នតំណាងការពារផលប្រយោជន៍ជូនវិស័យឯកជនលើផ្នែកពាណិជ្ជកម្ម ឧស្សាហកម្ម សិប្បកម្ម សេវាកម្ម និងកសិកម្ម ដោយធ្វើសកម្មភាពបម្រើឱ្យសេដ្ឋកិច្ចជាតិ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួននៅទូទាំងប្រទេស និងនៅក្នុងក្របខ័ណ្ឌអន្តរជាតិ៕